ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី ប្រភេទអូមីក្រុងចំនួន ១២៥ នាក់ ក្នុងនោះករណីនាំចូលចំនួន ១ នាក់ និងឆ្លងក្នុងសហគមន៍ ១២៤ នាក់ ចំណែកអ្នកជំងឺជាសះស្បើយចំនួន ៣៤៥ នាក់ និងស្លាប់ ១ នាក់។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១៣៤.០៦៨ នាក់, អ្នកជាសះស្បើយសរុបចំនួន ១២៨.៩៦៨ នាក់, ស្លាប់សរុបចំនួន ៣.០៤៧ នាក់៕