×

ម្ចាស់​ម៉ូតូច្នៃ​បំបង់ស៊ីម៉ាំង​បង្ក​សំឡេង​រំខាន ត្រូវបានកម្លាំង​នគរបាល​បង្ក្រាប

ភ្នំពេញ៖ កម្លាំងផ្នែកនគរបាលចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានឃាត់ម្ចាស់ម៉ូតូកែឆ្នៃបំពងស៊ីម៉ាំងប្រែន ខុសបច្ចេកទេស ចំនួន០៥នាក់ ដែលធ្វើឱ្យមានសំឡេងខ្លាំង រំខានដល់អ្នកដទៃ។

ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៥:០០នាទី ដោយអនុវត្តតាមការណែនាំ និងបទបញ្ជាជាប្រចាំរបស់ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។

ដើម្បីកុំឱ្យធ្វើសកម្មភាពកែច្នៃបំពង់ស៊ីម៉ាំងខុសបច្ចេកទេសរំខានដល់អ្នកដទៃ នគរបាលបានធ្វើ ការណែនាំអប់រំ ធ្វើកិច្ចសន្យា និងផាកពិន័យតាមច្បាប់ ហើយតម្រូវឱ្យម្ចាស់ម៉ូតូយកបំពង់ស៊ីម៉ាំងដើម មកប្តូរនៅមុខសមត្ថកិច្ច ទើបប្រគល់ម៉ូតូវិញ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង