×

ទីក្រុង Semarang របស់​ឥណ្ឌូណេស៊ី ហាមឃាត់​ការជួញដូរ​សាច់ឆ្កែ​ទាំងស្រុង

ឥណ្ឌូណេស៊ី៖ អាជ្ញាធរ ឥណ្ឌូណេស៊ី ក្នុង ការ ប្រយុទ្ធ ប្រឆាំង នឹង ការ ជួញដូរ សាច់ ឆ្កែ កាលពីដើមខែមីនានេះ បានសម្រេចហាមឃាត់ការជួញដូរឆ្កែទាំងស្រុង ដែល នឹង ជួយ សង្គ្រោះ ជីវិត សត្វឆ្កែរាប់ ពាន់។

ឥឡូវនេះ ក្រុង Semarang បានក្លាយជាក្រុងទីមួយនៃខេត្តជ្វាភាគកណ្តាល និងជាតំបន់ទី៥ ក្នុងប្រទេសឥណ្ឌូណេស៊ី ដែលបានអនុម័តបទប្បញ្ញត្តិបែបនេះ។ វាបានធ្វើឱ្យខេត្តជ្វាភាគកណ្តាល ក្លាយជាខេត្តគំរូមួយសម្រាប់ខេត្តដទៃទៀតនៅក្នុងប្រទេសឥណ្ឌូណេស៊ីយកតម្រាប់តាម ។

សេចក្តីប្រកាសនេះធ្វើឡើង បន្ទាប់ពីកិច្ចប្រជុំដែលបានធ្វើឡើងក្នុងខែតុលា ឆ្នាំ២០២១ រវាងប្រធាននាយកដ្ឋានកសិកម្ម និងសម្ព័ន្ធ Dog Meat Free Indonesia (DMFI) ដែលមានអង្គការ FourPaws ជាសមាជិក ហើយដែលលទ្ធផលនៃកិច្ចប្រជុំនោះបានឈានទៅដល់កិច្ចព្រមព្រៀងមួយក្នុងការបង្កើតឡើងនូវបទប្បញ្ញត្តិស្តីពីការហាមឃាត់ការជួញដូរសាច់ឆ្កែ នៅក្នុងទីក្រុង Semarang ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង