×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Chelsea បន្តឈ្នះ Newcastle យ៉ាងតឹង អំឡុង​វិបត្តិ​ដោយសារ​ទណ្ឌកម្ម​របស់​អង់គ្លេស

Chelsea បានដណ្តើមជ័យជម្នះដ៏គួរឱ្យភ្ញាក់ផ្អើលជាមួយក្រុម Newcastle ក្នុងការប្រកួតដំបូងនៅកីឡដ្ឋាន Stamford Bridge ចាប់តាំងពីម្ចាស់ក្លិបតោខៀវជនជាតិរុស្ស៊ី លោក Roman Abramovich ត្រូវបានពិន័យដោយរដ្ឋាភិបាលចក្រភពអង់គ្លេស។

ការប្រកួតនេះ ហាក់កំពុងឈានទៅរកការស្មើដោយគ្មានគ្រាប់បាល់ មុនពេល Kai Havertz បានទាត់បញ្ចូលទីក្នុងនាទីទី៨៨ និងជាគ្រាប់បាល់តែមួយគត់ក្នុងការប្រកួតនេះ។

មុនពេលរកគ្រាប់បាល់បាន ភាគីទាំងសងខាង បានស្ទើរមិនអាចបង្កើតឱកាសច្បាស់ណាមួយឡើយ ដោយ Chelsea ប្រើពេល ៧៥នាទី ដើម្បីបង្កើតឱកាសស៊ុតចំគោលដៅមួយជើង។ មុននេះ កីឡាករ Miguel Almiron របស់ Newcastle បានបង្ខំឱ្យអ្នកចាំទីម្ចាស់ផ្ទះ Edouard Mendy ជួយសង្គ្រោះបាល់ស៊ុតពីចម្ងាយ។

ដូចដែលបានកើតឡើង ក្នុងការទទួលជ័យជម្នះក្រៅដី ៣-១ របស់ Chelsea លើ Norwich កាលពីប្រកួតមុន ក្រុមអ្នកគាំទ្រ បានស្រែកហៅឈ្មោះលោក Abramovich ។

លោក Abramovich ត្រូវបានគេដាក់ទណ្ឌកម្ម ជាផ្នែកនៃការឆ្លើយតបរបស់រដ្ឋាភិបាល ចំពោះការលុកលុយរបស់រុស្ស៊ីមកកាន់ប្រទេសអ៊ុយក្រែន ដែលមានន័យថា ទ្រព្យសម្បត្តិរបស់គាត់រួមទាំងក្លិបបាល់ទាត់ Chelsea ត្រូវបានបង្កក។

Chelsea ឈរនៅចំណាត់ថ្នាក់លេខ៣ ប៉ុន្តែឥឡូវនេះមានត្រឹមតែ ៧ពិន្ទុតាមពីក្រោយក្រុមលេខ២ Liverpool និង ១០ពិន្ទុពីក្រុមកំពូលតារាង Manchester City ។ ទន្ទឹមនឹងនេះដែរ Newcastle ស្ថិតនៅចំណាត់ថ្នាក់លេខ១៤ មាន ១០ពិន្ទុដាច់ពីតំបន់កាត់ចោល។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង