ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២នេះ គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា “Hor Raksakosal” បានចែករំលែកវីដេអូមួយទាក់ទងនឹងករណីម្ចាស់រថយន្តមួយគ្រឿង បានបើករថយន្តបញ្ច្រាសទិស រួចបានឈប់រថយន្តស្ដីឱ្យរូបគាត់ថែមទៀត។
បើយោងតាមវីដេអូនេះ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៧:៣៦នាទី។ បុរសដែលបើកបរបញ្ច្រាសទិស បានបញ្ចេញអាកប្បកិរិយាមិនសមរម្យ ទោះបីជាខ្លួនបានប្រព្រឹត្តខុសក៏ដោយ។ យ៉ាងណាមិញ សកម្មភាពនេះ បានទទួលការរិះគន់ និងស្ដីបន្ទោសពីសំណាក់មហាជននៅលើបណ្ដាញសង្គមហ្វេសប៊ុកផងដែរ។
សូមជម្រាបថា នេះមិនមែនជាករណីទីមួយទេ ដោយកន្លងមក ក៏មានករណីស្រដៀងគ្នានេះផងដែរ។ ទោះបីជាមានការណែនាំពីសមត្ថកិច្ចយ៉ាងណា ក៏គេសង្កេតឃើញនៅតែមានករណីដដែលៗកើតឡើង៕
(ទស្សនាវីដេអូ)