×
ព័ត៌មានថ្មី
  1. 📲 ត្រឹមតែមួយប៉ព្រិចភ្នែក! ស្កេន QR Code ចុះឈ្មោះភ្លាម ក្លាយជាបេក្ខជនក្នុងកម្មវិធីលំដាប់ពិភពលោកភ្លែត! ក្មេងៗអាយុ ៨-១៣ ឆ្នាំ រួសរាន់ដាក់ពាក្យឥឡូវនេះ! 🍳✨
  2. ថ្ងៃអាទិត្យនេះ អាលីសា នឹងមកបញ្ចេញស្នាដៃធ្វើម្ហូបពិសេស ដឹងតែប្លែកមាត់ ប្លែកអារម្មណ៍ហ្មងជាមួយកម្មវិធី Cook & Chill by Cambodia Premium!
  3. យប់ថ្ងៃអាទិត្យនេះ Cook & Chill មានរឿងរ៉ាវដ៏កក់ក្ដៅចង់ចែករំលែក ក្នុងឱកាសទិវាសិទ្ធិនារី! 💐✨
  4. ចង់ដឹងអត់ថា បូរ៉ា MasterChef យកក្រូចថ្លុងមកច្នៃជាម្ហូបអីខ្លះក្នុងកម្មវិធី Cook & Chill នៅថ្ងៃអាទិត្យសប្ដាហ៍នេះ? 🍊🍽
  5. ឧកញ៉ា គិត ស៊ូឡា បរិច្ចាគថវិកាជាង ១,៥ លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា ២០២៦

Hailey Bieber ត្រូវបាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ​បន្ទាប់ពី​កើត​មាន​អាការ​ដូចជំងឺ Stroke

អាមេរិក៖ ថ្មីៗនេះ Hailey Bieber បានធ្វើឱ្យអ្នកគាំទ្របារម្ភពីសុខភាពនាងជាខ្លាំង បន្ទាប់ពីកាលពីព្រឹកថ្ងៃទី១០ ខែមីនា កន្លងទៅ តារាបង្ហាញម៉ូតរូបនេះត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យយ៉ាងតក់ក្រហល់បន្ទាប់ពីកំពុងអង្គុយញ៉ាំអាហារពេលព្រឹកជាមួយ Justin សុខៗ នាងក៏ចាប់មានអាការមិនស្រួលខ្លួនស្ពឹកស្រពន់ស្ទើរមិនអាចកម្រើកបាន។

ភ្លាមៗនោះ Justin ក៏បាននាំនាងទៅមន្ទីរពេទ្យដោយគ្រូពេទ្យបានធ្វើរោគវិនិច្ឆ័យឃើញមានកំណកឈាមក្នុងខួរក្បាលរបស់ Hailey បណ្តាលឱ្យកង្វះអុកស៊ីសែនក្នុងខួរក្បាល។ យ៉ាងណាមិញ ស្ថានភាពរបស់តារាស្រីរូបនេះបានត្រលប់មករកសភាពធម្មតាវិញហើយ ដោយនាងបានបង្ហាញអារម្មណ៍ឱ្យដឹងថា នេះជាបទពិសោធន៍ដ៏គូរឱ្យខ្លាចបំផុតដែលមិនធ្លាប់ជួប។

គួរបញ្ជាក់ដែរថា បញ្ហាបែបនេះជាទូទៅច្រើនកើតឡើងចំពោះតែមនុស្សចាស់ប៉ុណ្ណោះ សម្រាប់ Hailey ដែលមានអាការបែបនេះបានធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើលជាខ្លាំង។ បើទោះជាអាការបានត្រលប់មកប្រសើរឡើងវិញហើយក៏ដោយ ប៉ុន្តែអ្នកគាំទ្រជាច្រើននៅតែបារម្ភចំពោះសុខភាពនាងដោយហេតុសញ្ញាទាំងនេះខ្លាចមានបញ្ហាធ្ងន់ធ្ងរវិវឌ្ឍន៍ទៅជាជំងឺដាច់សរសៃឈាមខួរក្បាលបាន៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង