ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី ប្រភេទអូមីក្រុងចំនួន ១៤៥ នាក់ ក្នុងនោះករណីនាំចូលចំនួន ៣០ នាក់ និងឆ្លងក្នុងសហគមន៍ ១១៥ នាក់ ចំណែកអ្នកជំងឺជាសះស្បើយចំនួន ៣២៤ នាក់ និងគ្មានស្លាប់។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១៣៤.២១៣ នាក់, អ្នកជាសះស្បើយសរុបចំនួន ១២៩.២៩២ នាក់, ស្លាប់សរុបចំនួន ៣.០៤៧ នាក់៕