ការចរចារវាងក្លិប Liverpool និងកីឡាករ Mohamed Salah អំពីកិច្ចសន្យាថ្មីបានបរាជ័យ ចាប់តាំងពីខែធ្នូ ឆ្នាំ២០២២។ នេះបើយោងតាមអ្នកកាសែតអ៊ីតាលី Fabrizio Romano ។
កីឡាករអន្តរជាតិអេហ្ស៊ីបរូបនេះ មានទម្រង់លេងយ៉ាងអស្ចារ្យសម្រាប់ក្រុមហង្សក្រហម ក្នុងរដូវកាលនេះ ហើយមកដល់ពេលនេះគេស៊ុតបញ្ចូលទីបាន ២៨គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបាន ១០ដងក្នុង ៣៥ ប្រកួត នៅគ្រប់កម្មវិធីប្រកួតទាំងអស់។
Salah វ័យ ២៩ ឆ្នាំ ជាផ្នែកសំខាន់នៃការឈ្នះពានរង្វាន់ Champions League និង Premier League របស់ហង្សក្រហម Liverpool ក្រោមការដឹកនាំរបស់លោក Jurgen Klopp ។
កិច្ចសន្យាបច្ចុប្បន្នរបស់គាត់ នៅ Anfield នឹងត្រូវផុតសុពលភាពនៅឆ្នាំ២០២៣ ហើយនៅមិនទាន់មានការបញ្ជាក់ជាផ្លូវការណាមួយថាតើគាត់នឹងចុះហត្ថលេខាលើកិច្ចសន្យាថ្មីជាមួយក្លិបឬអត់។ យោងតាមអ្នកយកព័ត៌មានអ៊ីតាលី Romano ការពិភាក្សារវាងក្លិប និងកីឡាករ បានឈានដល់ការជាប់គាំងមួយចាប់តាំងពីដើមឆ្នាំនេះ។ ទោះជាយ៉ាងណាក៏ដោយ Romano ក៏បានអះអាងផងដែរថា អាទិភាពរបស់ Salah គឺការស្នាក់នៅ Anfield ខណៈក្រុម Liverpool គ្រោងនឹងធ្វើការផ្លាស់ប្តូរនៅក្នុងកិច្ចសន្យាថ្មីមួយ។
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕