ព្រះសីហនុ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា រដ្ឋបាលខេត្ត បានសម្រេចដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ ប៉ុស្តិ៍យាម ឬប៉មយាមឆ្មាំឆ្នេរសមុទ្រ នៅតាមបណ្តោយឆ្នេរសមុទ្រក្នុងក្រុងព្រះសីហនុ ចំនួន ១២ប៉ម។
អភិបាលខេត្តព្រះសីហនុ បានណែនាំដល់បងប្អូនឆ្មាំឆ្នេរសមុទ្រ ត្រូវប្រើប្រាស់ប៉មឱ្យបានត្រឹមត្រូវ ដោយឆ្មាំរបស់យើង ត្រូវមានកញ្ចែ មេក្រូ និងសម្ភារមួយចំនួនទៀត ដើម្បីផ្តល់ពត៌មាន និងជួយសង្គ្រោះដល់អ្នកទេសចរមកលេងទឹកក្នុងករណីមានឧប្បត្តិហេតុចៃដន្យណាមួយ។
សូមជម្រាបថា ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប៉ុស្តិ៍យាម ឬប៉មយាមឆ្មាំឆ្នេរសមុទ្រ នៅតាមបណ្តោយឆ្នេរសមុទ្រក្នុងក្រុងព្រះសីហនុ បានធ្វើឡើងនៅព្រឹកថ្ងៃចន្ទ ទី១៤ ខែមីនា ឆ្នាំ២០២២នេះ៕