×

សប្ដាហ៍នេះ ក្រសួង​ប្រាប់​ឱ្យប្រុងប្រយ័ត្ន​ចំពោះ​ភ្លៀង​លាយឡំ​នឹង​ខ្យល់កន្ត្រាក់

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករថា ក្នុងអំឡុងមួយសប្ដាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលនូវឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា ក្នុងកម្រិតពីខ្សោយទៅមធ្យម និងសម្ពាធទាបតូចៗផ្សេងទៀតដែលកើតឡើងផ្ទាល់ដោយកន្លងជាអន្លើ។

ស្ថានភាពបែបនេះ នឹងធ្វើឱ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ តែសម្រាប់ ថ្ងៃទី១៩-២១ ខែមីនា ពិសេសនៅតំបន់ទំនាំបកណ្តាលនិងទំនាបភាគពាយ័ព្យ បរិមាណភ្លៀងកើន ឡើង។

ជាមួយគ្នានេះ បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន អាចមានភ្លៀងក្នុងកម្រិតខ្សោយទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ រីឯតំបន់មាត់សមុទ្រ អាចមានភ្លៀងក្នុងកម្រិតមធ្យមទៅច្រើន លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង