ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី ប្រភេទអូមីក្រុងចំនួន ១៣៩ នាក់ ក្នុងនោះករណីនាំចូលចំនួន ២៤ នាក់ និងឆ្លងក្នុងសហគមន៍ ១១៥ នាក់ ចំណែកអ្នកជំងឺជាសះស្បើយចំនួន ៤២៥ នាក់ និងស្លាប់ ១ នាក់។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១៣៤.៣៥២ នាក់, អ្នកជាសះស្បើយសរុបចំនួន ១២៩.៧១៧ នាក់, ស្លាប់សរុបចំនួន ៣.០៤៨ នាក់៕