វៀតណាម៖ សេចក្តីព្រាងច្បាប់ស្តីពីអត្រាពន្ធលើការការពារបរិស្ថានលើប្រេងឥន្ធនៈ ប្រេង និងប្រេងរំអិល ត្រូវបានដាក់ជូនគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាវៀតណាម ដើម្បីអនុម័តចុងក្រោយ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២។
ក្រសួងហិរញ្ញវត្ថុ នៃប្រទេសវៀតណាម បានស្នើឱ្យមានការកាត់អត្រាពន្ធលើប្រេងសាំងចំនួន ២០០០ដុង (០.០៨៨ ដុល្លារអាមេរិក ឬ ៣៥៨រៀល) ក្នុងមួយលីត្រ, ប្រេងម៉ាស៊ូត ប្រេង និង ប្រេងរំអិល ១.០០០ដុងក្នុងមួយលីត្រ, ខាញ់ ១.០០០ ដុងក្នុងមួយ គីឡូក្រាម និងប្រេងកាត ៧០០ដុងក្នុងមួយលីត្រ។
រដ្ឋាភិបាលវៀតណាម ថា ដំណោះស្រាយគួរតែចូលជាធរមានចាប់ពីថ្ងៃទី១ ខែមេសា និងមានរយៈពេលរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។
សូមជម្រាបថា ចាប់តាំងពីដើមឆ្នាំ២០២២មក ការឡើងថ្លៃប្រេងឥន្ធនៈចំនួន ៧ដងជាប់គ្នានៅប្រទេសវៀតណាម។ កាលពីសប្តាហ៍មុន សាំងឡើងជិត ៣០.០០០ដុងក្នុងមួយលីត្រ ដែលជាតម្លៃបំបែកកំណត់ត្រានៅប្រទេសវៀតណាម៕