×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Man City ពឹងលើ Arsenal ដើម្បី​ក្ដាប់​ចំណាត់ថ្នាក់​កំពូល​តារាង​ឱ្យបាន​រឹងមាំ

Manchester City កំពុងនាំមុខ ៤ពិន្ទុលើគូប្រជែង Liverpool បន្ទាប់ពីការខកខានឱកាសយកឈ្នះ Crystal Palace នៅកីឡដ្ឋាន Selhurst Park ដែលបញ្ចប់ដោយការស្មើដោយគ្មានគ្រាប់បាល់។

Man Cityនឹងរំពឹងថា Arsenal នឹងអាចទទួលបានលទ្ធផលស្មើ ឬឈ្នះក្រុម Liverpool នៅកីឡដ្ឋាន Emirates ក្នុងការប្រកួតក្របខណ្ឌ Premier League នៅពាក់កណ្ដាលសប្ដាហ៍នេះ។ ក្រុមរបស់លោក Pep Guardiola បានលេងលើសក្រុមរបស់លោក Jurgen Klopp មួយប្រកួត ហើយភាគីទាំងពីរ នឹងជួបគ្នានៅកីឡដ្ឋាន Etihad ក្នុងខែមេសា។

កាលពី៨សប្តាហ៍មុន ការនាំមុខរបស់ Manchester City នៅលើកំពូលតារាង Premier League មាន ១៣ពិន្ទុ ទោះបីជា Liverpool ដែលស្ថិតក្នុងចំណាត់ថ្នាក់លេខ៣ នៅពេលនោះ មាន ២ប្រកួតក្នុងដៃក៏ដោយ។

បច្ចុប្បន្ន Man City មាន ៧០ពិន្ទុ Liverpool មាន ៦៦ពិន្ទុ សល់១ប្រកួតក្នុងដៃ ខណៈ Arsenal ដែលស្ថិតនៅចំណាត់ថ្នាក់លេខ៤ មាន ៥១ពិន្ទុ ក៏សម្លឹងមើលការក្ដាប់តំណែងសម្រាប់ការប្រកួត Champions League ផងដែរ ដោយក្រុមកាំភ្លើងធំ នៅសល់ ៣ប្រកួតក្នុងដៃ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង