×
ព័ត៌មានថ្មី
  1. «សមរភូមិសំណើច» សប្ដាហ៍នេះ ការប្រកួតដ៏សំខាន់ ក្រុមផ្ការីកត្រៀមចូលសមរភូមិលើទីលាន ដើម្បីសម្រេចជោគវាសនារបស់ក្លិប
  2. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំជំនួបពិភាក្សាដាច់ដោយឡែកមួយជាមួយនឹងសមាជិកសកម្មរបស់សមាគមសិល្បករខ្មែរ ជុំវិញដំណើរវិវត្តន៍ការងាររយៈពេល១ឆ្នាំ
  3. កម្មវិធីកម្លាំងគោជល់ ឧបត្ថម្ភផ្ដាច់មុខដោយ Red Bull លាតត្រដាងបេក្ខភាពឈានទៅវគ្គបន្ទាប់ 15 នាក់ដំបូង ខណៈអ្នកជាប់នឹងត្រូវបង្ហាញជាបន្តបន្ទាប់
  4. ស្ទូឌីយោ Camwood នៃក្រុមហ៊ុន CBS និង The Studio ចុះអនុស្សរណៈនៃការយោគយល់គ្នាដើម្បីបើកដំណើរការផលិតកម្មភាពយន្ត និងកម្មវិធីទូរទស្សន៍អន្តរជាតិនៅកម្ពុជា
  5. វិញ្ញាសាដែលមិនមែនជាការចម្អិនក្នុងផ្ទះបាយ MasterChef Cambodia

ក្រុមកញ្ជ្រោងបូព៌ា មាន​សង្ឃឹម​ខ្ពស់​ក្នុង​ការនាំមុខ​គេ​សម្រាប់​ប្រកួតទី១ ក្នុងវគ្គសន្សំ​ពិន្ទុជាក្រុម

ទោះបីជាការប្រកួតទើបតែដំណើរការបាន ២សប្ដាហ៍ក៏ដោយ ក៏ក្រុមកញ្ជ្រោងបូព៌ា មានសង្ឃឹមច្រើនក្នុងការនាំមុខក្រុមដទៃទៀត សម្រាប់ការសន្សំពិន្ទុគិតត្រឹមការប្រកួតទីមួយ។ ក្រុមចំនួន៤ បានឆ្លងការការប្រកួតទីមួយរបស់ខ្លួនរួចរាល់ រួមមាន ទន្សោង ទក្សិណ, ឆ្លាមស ឦសាន, កញ្ជ្រោង បូព៌ា និង ខ្លាធំ ពាយ័ព្យ។

ក្រុមកញ្ជ្រោងបូព៌ា មានពិន្ទុនាំមុខគេ (១៩៧,៨ ពិន្ទុ) ដាច់ច្រើនគួរសម ដោយសារការប្រកួតក្នុងប្រភេទ៥៧គីឡូក្រាម រវាង អេរ៉ាវ៉ាន់ ចាន់រាជ និង ស៊ីន ថៃសាន់ នៃក្រុមខ្លាធំពាយ័ព្យ ដែលកូនសិស្សរបស់លោកគ្រូ សរ សី ពោលគឺ អេរ៉ាវ៉ាន់ ចាន់រាជ បានយកឈ្នះកូនក្រុមរបស់លោកគ្រូ ពេជ្រ អារុណ ដោយឯកច្ឆន្ទ (៥-០) ជាមួយនឹងពិន្ទុពីចៅក្រមទីមួយ (១០០-៩៥) ទីពីរ (១០០-៩៥) ទីបី (៩៩-៩៦) ទីបួន (៩៩-៩៦) និងទីប្រាំ (១០០-៩៥)។

ចំណែក មួយគូទៀត ប្រភេទ៥៤គីឡូក្រាម ម៉ន វណ្ណី នៃក្រុមកញ្ជ្រោងបូព៌ា បានយកឈ្នះ អេលីត ផានិត នៃក្រុមខ្លាធំពាយ័ព្យ ដោយឯកច្ឆន្ទ (៥-០) ជាមួយនឹងពិន្ទុពីចៅក្រមទីមួយ (៩៨-៩៧) ទីពីរ (៩៨-៩៧) ទីបី (៩៨-៩៧) ទីបួន (៩៨-៩៧) ទីប្រាំ (៩៨-៩៧)។

តាមពីក្រោយក្រុមកញ្ជ្រោងបូព៌ា មាន៖ ទន្សោង ទក្សិណ តំណាងកីឡាករ ប៊ន ពន្លឹក និង ឡុង អាឆើត បង្វឹកដោយលោកគ្រូ ផុន ផាន់ណា (១៩៤,៨ ពិន្ទុ), ឆ្លាមស ឦសាន តំណាងដោយ ផាន់ ខាំតៃ និង ប៉ែន កាក់ចៅចិត្រ (១៩៤,៦ ពិន្ទុ), និង ខ្លាធំ ពាយ័ព្យ (១៩២,៤ ពិន្ទុ)។

នៅសល់ក្រុមចំនួន៤ទៀត ដែលនឹងត្រូវធ្វើការប្រកួតនៅសប្ដាហ៍បន្តបន្ទាប់ រួមមាន៖ នាគរាជ នីរតី, ចចក បស្ចឹម, ឥន្ទ្រី អាគ្នេយ៍ និង ខ្យាដំរី ឧត្តរ ។

សូមជម្រាបថា ពិន្ទុពីច្រៅក្រមទាំង៥ ត្រូវបូកបញ្ចូលគ្នាចែកនឹង៥ ហើយបូកពិន្ទុសរុបដៃគូទាំង២បញ្ចូលគ្នា ហើយធៀបនឹងក្រុមផ្សេង។ ក្រុមណាមានពិន្ទុច្រើនជាងគេ គឺជាក្រុមទទួលបានពានជើងឯក ជាមួយនឹងទឹកប្រាក់រង្វាន់ ៥០០០ដុល្លារ ចែកគ្នា២នាក់។ ការបូកពិន្ទុនេះ គិតត្រឹមវគ្គក្នុងពូលប៉ុណ្ណោះ។ កីឡាករទាំង ១៦ រូបនៃក្រុមទាំង៨ នឹងត្រូវប្រកួតម្នាក់៣ប្រកួត។

 

CBS គុនខ្មែរ ផ្សាយផ្ទាល់រៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ៧យប់ដល់ ៩យប់ នៅលើកញ្ចក់ទូរទស្សន៍ CTN និងហ្វេសប៊ុកផេកផ្លូវការ “ស៊ីប៊ីអេស គុនខ្មែរ – CBS KunKhmer”៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង