×
ព័ត៌មានថ្មី
  1. «សមរភូមិសំណើច» សប្ដាហ៍នេះ ការប្រកួតដ៏សំខាន់ ក្រុមផ្ការីកត្រៀមចូលសមរភូមិលើទីលាន ដើម្បីសម្រេចជោគវាសនារបស់ក្លិប
  2. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំជំនួបពិភាក្សាដាច់ដោយឡែកមួយជាមួយនឹងសមាជិកសកម្មរបស់សមាគមសិល្បករខ្មែរ ជុំវិញដំណើរវិវត្តន៍ការងាររយៈពេល១ឆ្នាំ
  3. កម្មវិធីកម្លាំងគោជល់ ឧបត្ថម្ភផ្ដាច់មុខដោយ Red Bull លាតត្រដាងបេក្ខភាពឈានទៅវគ្គបន្ទាប់ 15 នាក់ដំបូង ខណៈអ្នកជាប់នឹងត្រូវបង្ហាញជាបន្តបន្ទាប់
  4. ស្ទូឌីយោ Camwood នៃក្រុមហ៊ុន CBS និង The Studio ចុះអនុស្សរណៈនៃការយោគយល់គ្នាដើម្បីបើកដំណើរការផលិតកម្មភាពយន្ត និងកម្មវិធីទូរទស្សន៍អន្តរជាតិនៅកម្ពុជា
  5. វិញ្ញាសាដែលមិនមែនជាការចម្អិនក្នុងផ្ទះបាយ MasterChef Cambodia

Salah អវត្តមាន​ពី​ការហ្វឹកហាត់​ត្រៀមប៉ះ Arsenal

ក្រុមពីរដែលកំពុងឡើងជើង នៅក្របខណ្ឌ Premier League នឹងត្រូវជួបគ្នានៅកីឡដ្ឋាន Emirates ពោលគឺ Arsenal និង Liverpool ស្របពេលដែលក្រុមទាំងពីរ កំពុងត្រូវការឈ្នះរៀងៗខ្លួន ដោយ Liverpool កំពុងប្រជែងកំពូលតារាង និងមួយទៀតដើម្បីក្ដាប់តំណែងកំពូលទាំង៤។

ក្រុមកាំភ្លើងធំ Arsenal បានទទួលជ័យជម្នះ ៥ប្រកួតជាប់ៗគ្នា ខណៈពួកគេ បានយកឈ្នះក្រុម Leicester City ២-០ នៅ កីឡដ្ឋាន Emirates។ ពួកគេ នឹងសម្លឹករកជ័យជម្នះទៅលើក្រុម Liverpool។

សម្រាប់ក្រុមរបស់លោក Jurgen Klopp កីឡាករ Mohamed Salah ស្ថិតនៅក្នុងមន្ទិលសង្ស័យ។ កីឡាករសញ្ជាតិអេហ្ស៊ីបរូបនេះ ត្រូវបានប្តូរចេញភ្លាមៗ បន្ទាប់ពីស៊ុតបញ្ចូលទីឱ្យ Liverpool ឈ្នះលើក្រុម Brighton ដោយបានរងរបួសជើងនៅដើមតង់ទីពីរ។ គេបានអវត្តមានពីការហ្វឹកហាត់ កាលពីថ្ងៃចន្ទ។

James Milner និង Kostas Tsimikas ក៏អវត្តមានពីការហ្វឹកហាត់ផងដែរ ខណៈ Ibrahima Konate បានត្រលប់មកហ្វឹកហាត់ពេញលេញវិញ។ Alex Oxlade-Chamberlain, Divock Origi និង Takumi Minamino ដែលអវត្តមានក្នុងការប្រកួតនៅ Brighton នៅចុងសប្តាហ៍ ក៏បានចូលរួមក្នុងការហ្វឹកហាត់វិញផងដែរ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង