×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

កីឡាករបាល់ទាត់​នៅ​ក្រុងបាងកកម្នាក់ ត្រូវបាន​ក្លិប​បញ្ចប់កុងត្រា ក្រោយ​វាយកែង​ទៅលើ​គូប្រកួត ដេរ២៤ថ្នេរ

បាងកក៖ កីឡាករក្លិបបាល់ទាត់មួយនៅទីក្រុងបាងកកម្នាក់ ត្រូវបានបណ្ដេញចេញពីការងារ បន្ទាប់ពីវាយកែងកណ្ដាលមុខគូប្រកួត ឱ្យដេរ ២៤ថ្នេរ អំឡុងពេលការប្រកួត Thai League 3 កាលពីរសៀលថ្ងៃអាទិត្យ។ អាជ្ញាកណ្តាលបានបណ្តេញ កីឡាករ Aitesaret Noichaiboon ចេញភ្លាមៗ។

ក្រុម Bangkok FC បានចាញ់ ៣-០ ទល់នឹងក្រុម North Bangkok University FC នៅពេលដែល កីឡាករ Supasan Ruangsuphanimit ទាក់ជើងរបស់ Aitesaret នៅនាទីទី៤ នៃម៉ោងបន្ថែម។ Aitesaret បានរត់សំដៅទៅរកគូប្រកួតរបស់គាត់ ហើយបានវាយកែងពេញទំហឹង។ Supasan បានដួលហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ និងត្រូវបានគ្រូពេទ្យដេរ ២៤ថ្នេរនៅលើបបូរមាត់ខាងលើ។

Bangkok FC បានចេញសេចក្តីថ្លែងការណ៍មួយ នៅលើទំព័រហ្វេសប៊ុករបស់ពួកគេថា៖ “Bangkok FC សូមបញ្ជាក់ថា យើងមិនគាំទ្រចំពោះអំពើអសីលធម៌ ក្នុងវិស័យកីឡាណាមួយរួមទាំងអំពើហិង្សានៅលើទីលានបាល់ទាត់ផងដែរ។ យើងបានបញ្ចប់កិច្ចសន្យារបស់ Aitesaret Noichaiboon ភ្លាមៗ ដោយសារតែការប្រព្រឹត្តខុសឆ្គងរបស់គាត់ចំពោះកីឡាករដូចគ្នា ។ យើងសូមចូលរួមរំលែកទុក្ខដល់កីឡាករដែលរងរបួសចំពោះឧបទ្ទវហេតុនេះ ហើយយើងនឹងចាត់វិធានការគ្រប់យ៉ាង ដើម្បីការពារកុំឱ្យមានរឿងនេះកើតឡើងម្ដងទៀត៕”

(ទស្សនាវីដេអូ)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង