
ថៃ៖ ជាធម្មតា គ្រួសារខាងកូនកំលោះជាអ្នកជូនថ្លៃបណ្ដាការដល់គ្រួសារកូនក្រមុំ នៅក្នុងប្រទេសថៃ។ ប៉ុន្តែ ករណីថ្មីមួយ បានកើតឡើងកាលពីពេលថ្មីៗនេះ ដោយគ្រួសារខាងកូនក្រមុំថៃម្នាក់ បានផ្ដល់ថ្លៃបណ្ណាការ ដែលមានតម្លៃ ១២,៨លានបាត (ជាង ៣៨ម៉ឺនដុល្លារ) ដល់គ្រួសារកូនកំលោះ ។

បណ្ណាការដែលកូនកំលោះអាយុ ៣៣ឆ្នាំ ឈ្មោះ Micky បានទទួល រួមមាន៖ ប្រាក់ចំនួន ២លានបាត គ្រឿងអលង្ការតម្លៃ ៥០ម៉ឺនបាត បណ្ណកម្មសិទ្ធិដីទំហំ ៥រ៉ៃតម្លៃជាង ៥០ម៉ឺនបាត ផ្ទះតម្លៃ ៥លានបាត និងរថយន្ត BMW Series 3 តម្លៃ ២,៨ លានបាត ពីកូនក្រមុំអាយុ ៣៣ ឆ្នាំ ឈ្មោះ Baiew ។
សារព័ត៌មានថៃ រាយការណ៍ថា Bailew មានអាជីវកម្មជាច្រើន រួមទាំងភោជនីយដ្ឋានជោគជ័យមួយនៅភាគឦសានប្រទេសថៃ។ នៅពេលដែល Bailew ប្រាប់គ្រួសារនាង អំពីគំនិតរបស់នាង ក្នុងការជូនថ្លៃបណ្ណាការទៅខាងប្រុង ពួកគាត់មិនជំទាស់ឡើយ។ Bailew និយាយថា នាងជានារីម្នាក់ដែលមានសំណាងខ្លាំងណាស់ ព្រោះ Micky បានមើលថែនាងគ្រប់បែប ដោយបន្ថែមថា៖ “អ្វីដែលខ្ញុំសុំ គឺយើងស្រលាញ់គ្នា”។
Micky និយាយថា លោកពិតជារីករាយណាស់ ហើយបានបន្ថែមថា នៅពេលដែលលោកដឹងថា Bailew ចង់ជូនថ្លៃបណ្ណាការ លោកគិតថា ពិធីមង្គលការរបស់ពួកគេនឹងរៀបចំដោយអធិកអធម៕



(ទស្សនាវីដេអូ)