×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Premier League Preview៖ ការប្រកួត Arsenal ទល់នឹង Liverpool ផ្សាយបន្តផ្ទាល់​នៅ MyTV យប់នេះ

ក្រុម Arsenal ធ្វើជាម្ចាស់ផ្ទះទទួលក្រុម Liverpool នៅយប់នេះ នៅកីឡដ្ឋាន Emirates ដែលមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ MyTV ចាប់ពីម៉ោង៣:១៥នាទីទៀបភ្លឺ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២។

ក្រុមកាំភ្លើង ធំ Arsenal កំពុងឡើងជើង ដោយបានឈ្នះការប្រកួត ៥លើកចុងក្រោយរបស់ពួកគេ ហើយថ្មីៗនេះ ពួកគេ បានបំបាក់ក្រុម Leicester City ២-០ កាលពីចុងសប្ដាហ៍កន្លងទៅ។ Liverpool បានឈ្នះ ៨ដងជាប់ៗគ្នាក្នុងក្របខណ្ឌ Premier League ហើយឆ្ពោះទៅរកការប្រជែងតំណែងកំពូលតារាងពីក្រុម Manchester City ។

Arsenal មិនមានបញ្ហារបួសដែលគួរឱ្យព្រួយបារម្ភឡើយ។ Emile Smith Rowe បានបង្ហាញខ្លួនពីកៅអីបម្រុងនៅចុងសប្តាហ៍នេះ ហើយអាចត្រឡប់ទៅជម្រើសដំបូងវិញ នៅយប់នេះ។ ទន្ទឹមនឹងនោះ Takehiro Tomiyasu នៅតែអវត្តមានដោយសារបញ្ហាកំភួនជើង។

Mohamed Salah ត្រូវបានបង្ខំឱ្យលេងជាមួយ Brighton ទោះមានបញ្ហាប្រអប់ជើងក៏ដោយ។ លោក Jurgen Klopp ថា កីឡាករអេហ្ស៊ីប ស្ថិតក្នុងការសង្ស័យសម្រាប់ការបង្ហាញខ្លួនក្នុងការប្រកួតយប់នេះ។ Ibrahima Konate ស្ថិតក្នុងមន្ទិលសង្ស័យក្នុងការប៉ះទង្គិចប្រកួតមុន។

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Arsenal ដែលអាចប្រើប្រាស់ទម្រង់ ៤-៣-៣ ៖

Aaron Ramsdale (GK); Cedric Soares (RB), Ben White (CB), Gabriel (CB), Kieran Tierney (LB); Thomas Partey (CM), Granit Xhaka (CM), Martin Odegaard (AM); Bukayo Saka (RW), Alexandre Lacazette (ST), Emile Smith Rowe (LW)

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Liverpool ដែលអាចប្រើប្រាស់ទម្រង់ ៤-៣-៣ ៖

Alisson (GK); Trent Alexander-Arnold (RB), Joel Matip (CB), Virgil van Dijk (CB), Andrew Robertson (LB); Fabinho (CM), Thiago Alcantara (CM), Jordan Henderson (CM); Diogo Jota (RF), Sadio Mane (ST), Luis Diaz (LF)

ក្រុមការងារនៅ CBS Sport បានទស្សន៍ទាយថា ក្រុមទាំងពីរ នឹងមានគ្រាប់បាល់សរុបរួមលើស៣គ្រាប់ ហើយលទ្ធផលសម្រាប់ការប្រកួតនោះគឺ ៖ Arsenal ២-២ Liverpool ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង