×

បុរសម្នាក់​ឆ្លងកូវីដ១៩​មិន​អាច​ចូលរួម​ក្នុងពិធីមង្គលការ​មិត្តសម្លាញ់​ខ្លួន​បាន ក៏​នឹកឃើញ​ផ្តិត​រូបតំណាង​ដើម្បី​មាន​រូបថតជុំគ្នា

កូឡាឡាំពួរ៖ ពិធីមង្គលការមួយដែលទទួលបានការចាប់អារម្មណ៍ខ្លាំងបន្ទាប់ពីមិត្តភក្តិរបស់កូនកម្លោះ និងកូនក្រមុំម្នាក់តេស្តឃើញវិជ្ជមានកូវីដ១៩ ដូចនេះរូបគេមិនអាចចូលរួមក្នុងថ្ងៃមង្គលរបស់មិត្តសម្លាញ់ខ្លួនបានទើបសម្រេចចិត្តផ្តិតរូបភាពដ៏ធំមួយផ្ទាំងតាំងក្នុងពិធី ធ្វើដូចនេះទើបរូបគេអាចមានវត្តមានពេលថតរូបជុំគ្នាបាន។

ភ្ញៀវកិត្តិយសដែលបានអញ្ជើញចូលរួមក្នុងកម្មវិធី មានការភ្ញាក់ផ្អើលពេលឃើញបែបនេះ ចំណែកឯកូនកំលោះវិញបានឱ្យដឹងថា ដំបូងស្មានតែមិត្តភក្តិរបស់លោកផ្តិតរូបតូចល្មមត្រឹមទំហំ A3 ប៉ុណ្ណោះ ផ្ទុយទៅវិញគេបានផ្តិតរូបទំហំប៉ុនខ្លួនមកតាំងក្នុងពិធីតែម្តង។

គួរបញ្ជាក់ថា វីដេអូមួយនេះហាក់មានភាពកំប្លែងដែលត្រូវបានចែករំលែកក្នុងបណ្តាញសង្គមតិកតុករហូតទទួលបានការចាប់អារម្មណ៍ជាខ្លាំង។ ចង់ដឹងកាន់តែច្បាស់ តោះទៅទស្សនាវីដេអូទាំងអស់គ្នា៕

(ទស្សនាវីដេអូ)

@adzrifsidek

Senang kerja photographer, tak payah photoshop 😮‍💨🤌🏻

♬ Spongebob Tomfoolery – Dante9k Remix – David Snell

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង