×

ឡើង​មិនធ្លាប់​មាន! សាំងធម្មតា ឡើង ៥០០រៀល ខណៈ​ប្រេងម៉ាស៊ូត ឡើង ៨០០រៀល

ភ្នំពេញ៖ តម្លៃប្រេងឥន្ធនៈសម្រាប់លក់រាយតាមស្ថានីយ ចាប់ពីថ្ងៃទី១៦ ដល់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ គឺ សាំងធម្មតាត្រូវលក់តម្លៃ ៥៣០០រៀល ក្នុងមួយលីត្រ និងម៉ាស៊ូតលក់ក្នុងតម្លៃ ៥៣០០រៀល ក្នុង១លីត្រ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២។

សូមបញ្ជាក់ថា តម្លៃសាំងធម្មតាកាលពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ តម្លៃសាំងធម្មតាត្រូវលក់រាយតាមស្ថានីយគឺ ៤.៨០០រៀល ក្នុងមួយលីត្រ និងតម្លៃប្រេងម៉ាស៊ូត ៤.៥០០រៀល ក្នុងមួយលីត្រ។ បើធៀបនឹងសប្តាហ៍នេះ តម្លៃប្រេងសាំងធម្មតាបានឡើងថ្លៃ ៥០០ រៀល និងតម្លៃម៉ាស៊ូតបានឡើងថ្លៃ ៨០០ រៀល ក្នុងមួយលីត្រ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង