ឡាវ៖ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មនៃប្រទេសឡាវ លោកបណ្ឌិត Khampheng Saysompheng បានថ្លែងនាពេលថ្មីៗនេះ ថា ការកើនឡើងនៃតម្លៃប្រេងពិភពលោក មានផលប៉ះពាល់ដោយផ្ទាល់ទៅលើតម្លៃប្រេងឥន្ធនៈលក់រាយក្នុងស្រុក។
លោករដ្ឋមន្ត្រីបានបន្តថា ប្រេងឥន្ធនៈរបស់ប្រទេសឡាវ គឺមានប្រភពមកពីបរទេស ដោយតម្លៃប្រេងក្នុងស្រុកប៉ះពាល់ដោយការប្រែប្រួលតាមតម្លៃពិភពលោក ។
លោករដ្ឋមន្ត្រី Khampheng បន្តថា ប្រសិនបើតម្លៃប្រេងអន្តរជាតិ បន្តឡើងថ្លៃ អាជ្ញាធរនឹងត្រូវចាប់ផ្តើមកែសម្រួលការកំណត់តម្លៃប្រេងឥន្ធនៈ ពី២សប្ដាហ៍ម្ដង មក១សប្ដាហ៍ម្ដងវិញ។
លោករដ្ឋមន្ត្រី បានបន្ថែមថា អាជ្ញាធរកំពុងព្យាយាមស្វែងរកដំណោះស្រាយលើវិបត្តិប្រេងឥន្ធនៈ រួមទាំងការកាត់មូលនិធិជួសជុលផ្លូវហាយវេ ឬមូលនិធិផ្លូវផ្សេងទៀត ដើម្បីព្យាយាមគ្រប់គ្រងតម្លៃប្រេងឥន្ធនៈក្នុងស្រុក។
កាលពីសប្តាហ៍មុន ឡាវ បាន ១៧១០គីប (០,១៥ដុល្លារ) ក្នុងមួយលីត្រ សាំងធម្មតា ឡើង ១.៤៣០ គីបក្នុងមួយលីត្រ និងប្រេងម៉ាស៊ូត ឡើង ១.៥៧០ គីបក្នុងមួយលីត្រ៕