×
ព័ត៌មានថ្មី
  1. 📲 ត្រឹមតែមួយប៉ព្រិចភ្នែក! ស្កេន QR Code ចុះឈ្មោះភ្លាម ក្លាយជាបេក្ខជនក្នុងកម្មវិធីលំដាប់ពិភពលោកភ្លែត! ក្មេងៗអាយុ ៨-១៣ ឆ្នាំ រួសរាន់ដាក់ពាក្យឥឡូវនេះ! 🍳✨
  2. ថ្ងៃអាទិត្យនេះ អាលីសា នឹងមកបញ្ចេញស្នាដៃធ្វើម្ហូបពិសេស ដឹងតែប្លែកមាត់ ប្លែកអារម្មណ៍ហ្មងជាមួយកម្មវិធី Cook & Chill by Cambodia Premium!
  3. យប់ថ្ងៃអាទិត្យនេះ Cook & Chill មានរឿងរ៉ាវដ៏កក់ក្ដៅចង់ចែករំលែក ក្នុងឱកាសទិវាសិទ្ធិនារី! 💐✨
  4. ចង់ដឹងអត់ថា បូរ៉ា MasterChef យកក្រូចថ្លុងមកច្នៃជាម្ហូបអីខ្លះក្នុងកម្មវិធី Cook & Chill នៅថ្ងៃអាទិត្យសប្ដាហ៍នេះ? 🍊🍽
  5. ឧកញ៉ា គិត ស៊ូឡា បរិច្ចាគថវិកាជាង ១,៥ លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា ២០២៦

ពិធីករល្បី​ឈ្មោះ Moddam Kachapha លើកដៃ​​សុំទោស DJ Push និង Jooy ទាក់ទង​នឹង​សំណួរ​នៃ​ការចូលរួម​ពិធីបុណ្យ​ស ពTangmo

ថៃ៖ បន្ទាប់ពីតារាប្រុសស្រីជាច្រើននាំគ្នាទៅចូលរួមពិធីបុណ្យសព Tangmo ចំណែកឯប្តីប្រពន្ធដែលជាតារាសម្តែង DJ Push និង Jooy មិនទាន់ឃើញវត្តមានចូលរួមនឹងគេ បានធ្វើឱ្យពិធីករ Moddam Kachapha សួរអំពីថ្ងៃដែលអ្នកទាំង២ នឹងទៅចូលរួមពិធីបុណ្យរបស់ Tangmo។ ពេលនោះ Jooy បានឆ្លើយថា នាងមិនបានចូលរួមទេ ដោយសារនាង និង Tangmo មិនធ្លាប់បានរួមការងារជាមួយគ្នា ប៉ុន្តែនាងនឹងចូលរួមរំលែកទុក្ខតាមរបៀបផ្សេងវិញដូចជាការផុសនៅលើ IG ជាដើម។

ចំណែក DJ Push វិញ មិនបាននិយាយអ្វីឡើយក្រៅពីងក់ក្បាលយល់ស្រប។ បន្ទាប់ពីការសម្ភាសរួមមក ប្តីប្រពន្ធទាំង២ ត្រូវបានមហាជននាំគ្នាវាយប្រហារនៅលើបណ្តាញសង្គមយ៉ាងចាស់ដៃដោយសារចម្លើយមិនសមហេតុសមផល។ បន្ទាប់ពីទទួលររងពាក្យរិះគន់ខ្លាំងពេក នៅរសៀលថ្ងៃទី១៥ ខែមីនា ម្សិលមិញនេះ ប្តីប្រពន្ធមួយគូនេះ បានចេញមុខ Lived នៅគណនី IG ដើម្បីបកស្រាយបន្ថែមពីការមិនបានចូលរួមពិធីបុណ្យសពរបស់ Tangmo ថា៖

ដោយសាររៀបការជាច្រើនឆ្នាំមកហើយ តែអ្នកទាំង២មិនទាន់មានកូននឹងគេឡើយ ដូចនេះខណៈពេលកំពុងថែទាំសុខភាពដើម្បីយកកូននេះ គ្រូពេទ្យហាមមិនឱ្យទៅណាផ្តេសផ្តាសឡើយ ណាមួយសុខភាពរបស់ Jooy ខ្សោយ ប្រសិនជាមានហានិភ័យឆ្លងវីរុសកូវីដដោយចៃដន្យ នោះការខិតខំប្រឹងប្រែងទាំងប៉ុន្មាននឹងត្រូវអសារបង់ទាំងស្រុង។

គួរបញ្ជាក់ថា បន្ទាប់ពីឃើញពាក្យរិះគន់លើតារាប្រុសស្រីទាំង២នេះខ្លាំងពេក ដល់ថ្នាក់អ្នកទាំង២ត្រូវចេញមុខ Live បកស្រាយទាំងទឹកភ្នែកផងនោះ ធ្វើឱ្យពិធីករ Moddam Kachapha មានអារម្មណ៍សោកស្តាយចំពោះសំនួររបស់លោកក្នុងកម្មវិធីដោយមិននឹកស្មានថា សំនួរធម្មតាមួយ បែរជានាំបញ្ហាដល់អ្នកទាំង២ឱ្យមហាជននាំគ្នាវាយប្រហារដល់ថ្នាក់នេះឡើយ ដូចនេះអ្វីដែលលោកអាចធ្វើបានគឺមានតែពាក្យសូមទោសចមពោះបញ្ហាដែលបានកើតឡើងដោយអចេតនាមួយនេះប៉ុណ្ណោះ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង