×
ព័ត៌មានថ្មី
  1. 📲 ត្រឹមតែមួយប៉ព្រិចភ្នែក! ស្កេន QR Code ចុះឈ្មោះភ្លាម ក្លាយជាបេក្ខជនក្នុងកម្មវិធីលំដាប់ពិភពលោកភ្លែត! ក្មេងៗអាយុ ៨-១៣ ឆ្នាំ រួសរាន់ដាក់ពាក្យឥឡូវនេះ! 🍳✨
  2. ថ្ងៃអាទិត្យនេះ អាលីសា នឹងមកបញ្ចេញស្នាដៃធ្វើម្ហូបពិសេស ដឹងតែប្លែកមាត់ ប្លែកអារម្មណ៍ហ្មងជាមួយកម្មវិធី Cook & Chill by Cambodia Premium!
  3. យប់ថ្ងៃអាទិត្យនេះ Cook & Chill មានរឿងរ៉ាវដ៏កក់ក្ដៅចង់ចែករំលែក ក្នុងឱកាសទិវាសិទ្ធិនារី! 💐✨
  4. ចង់ដឹងអត់ថា បូរ៉ា MasterChef យកក្រូចថ្លុងមកច្នៃជាម្ហូបអីខ្លះក្នុងកម្មវិធី Cook & Chill នៅថ្ងៃអាទិត្យសប្ដាហ៍នេះ? 🍊🍽
  5. ឧកញ៉ា គិត ស៊ូឡា បរិច្ចាគថវិកាជាង ១,៥ លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា ២០២៦

កម្ពុជា បន្ថែម​ជម្រើស​ជើងហោះហើរ​ត្រង់​១ទៀត​រវាង ភ្នំពេញ-បាងកក

ភ្នំពេញ៖ កម្ពុជា បានបើកសម្ពោធជើងហោះហើរត្រង់ រាជធានីភ្នំពេញ និងទីក្រុងបាងកក ប្រទេសថៃ ដើម្បីបន្ថែមជម្រើសដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមានធ្វើដំណើរចេញចូលប្រទេសទាំងពីរ។

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជើងហោះហើរត្រង់ថ្មីនេះ ធ្វើឡើងក្រោមអធិបតីភាពលោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នៅព្រឹកថ្ងៃពុធ ទី១៦ ខែមីនា ឆ្នាំ២០២២នេះ។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រីបានមានប្រសាសន៏ថា ជើងហោះហើររវាង រាជធានីភ្នំពេញ និងទីក្រុងបាងកកថ្មីនេះ ប្រតិបត្តិការដោយក្រុមហ៊ុន VietJet Air។ វានឹងផ្តល់ជូនប្រជាជននៃប្រទេសទាំងពីរ នូវជម្រើសកាន់តែច្រើន ក្នុងការហោះហើរមកកាន់ប្រទេសកម្ពុជា និងពីកម្ពុជាទៅកាន់ប្រទេសថៃ ក៏ដូចជាស្វាគមន៍ភ្ញៀវទេសចរជាតិ អន្តរជាតិ ពាណិជ្ជករដែលមកទស្សនា និងទទួលយកភាពស្រស់ស្អាតនៃប្រទេសទាំងពីរ បន្ទាប់ពីជំងឺរាតត្បាតកូវីដ១៩ បានអូសបន្លាយរយៈពេលដ៏យូរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង