×

Kai Havertz របស់ Chelsea សុខចិត្ត​ចំណាយ​ប្រាក់ផ្ទាល់ខ្លួន​លើ​ការធ្វើដំណើរ​ទៅលេង​ក្រៅដី

កីឡាករ Kai Havertz របស់ Chelsea បាននិយាយថា គេនឹងចំណាយប្រាក់ផ្ទាល់ខ្លួន សម្រាប់ការធ្វើដំណើរទៅប្រកួតក្រៅដី ខណៈក្លិបនៅ Premier League នេះ ជួបការលំបាកដោយមិនអាចចំណាយលើថ្លៃធ្វើដំណើរបាន ក្រោមទណ្ឌកម្មរបស់រដ្ឋាភិបាលអង់គ្លេស។

ម្ចាស់ក្លិប Chelsea ជនជាតិរុស្សី Roman Abramovich ត្រូវបានរដ្ឋាភិបាលចក្រភពអង់គ្លេសដាក់ទណ្ឌកម្ម ប៉ុន្តែក្លិប អាចបន្តដំណើរការបាន ក្រោមអាជ្ញាបណ្ណពិសេស។

Havertz បានប្រាប់ថា៖ “ខ្ញុំនឹងបង់ប្រាក់ វាមិនមានបញ្ហាអ្វីនោះទេ។ នោះមិនមែនជារឿងធំដុំសម្រាប់ពួកយើងទេ”។ ការប្រកួតវគ្គ ៨ក្រុមចុងក្រោយ FA Cup នៅ Middlesbrough នឹងមកដល់ ៣ថ្ងៃបន្ទាប់ពីការធ្វើដំណើររបស់ពួកគេទៅកាន់ Lille ក្នុងការប្រកួតពានរង្វាន់ Champions League យប់នេះ។

Havertz បន្តថា៖ “សម្រាប់ពួកយើងការមកប្រកួត ទើបជារឿងសំខាន់បំផុត។ ខ្ញុំគិតថាមានរឿងពិបាកជាច្រើនទៀតនៅក្នុងពិភពលោកនៅពេលនេះ ប្រសិនបើយើងត្រូវជិះរថភ្លើង ឬឡានក្រុងទៅប្រកួតក្រៅដី ខ្ញុំនឹងបង់ប្រាក់ផ្ទាល់ខ្លួន។ គ្មានបញ្ហាទេ។”

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង