×
ព័ត៌មានថ្មី
  1. ត្រលប់ទៅរដូវកាលទី៣ ការប្រកួតដែលគ្រឿងផ្សំពណ៌ខ្មៅក្នុងផ្ទះបាយ MasterChef Cambodia (មានវីឌីអូ)
  2. ឱកាសដ៏កម្រ! កម្មវិធី កម្លាំងគោជល់ ដែលទទួលការឧបត្ថម្ភផ្ដាច់មុខដោយ Red Bull នឹងឆ្ពោះទៅកាន់ទីតាំងទីពីរនាចុងសប្ដាហ៍នេះ ទទួលពាក្យនៅសួនមាត់ទន្លេ ក្រុងកំពង់ចាម
  3. ក្រុមបាល់ទាត់ Angkor United លើកពានក្នុងកម្មវិធីប្រកួតដ៏ធំរបស់ Ian Thompson Memorial Tournament ដោយបានបង្ហាញអំពីមនោសញ្ចេតនាបាល់ទាត់ និងភាពជាដៃគូ
  4. លោក ឃួន សំអន សម្រេចក្ដីស្រមៃដ៏អស្ចារ្យ សង់ផ្ទះថ្មី បំពេញបំណងក្រោយក្លាយជាម្ចាស់ជ័យលាភី MasterChef
  5. «សមរភូមិសំណើច» សប្ដាហ៍នេះ ជួបជាមួយការតេស្តសមត្ថភាពពិតៗរបស់ក្រុមផ្ការីកគ្រប់រដូវ ក្នុងការប្រកួតមិត្តភាពជាលើកដំបូង!

ប្រ​ទេស​មីយ៉ាន់ម៉ា ជំរុញ​ការផលិត​រថយន្ត​ហាយព្រីត​ក្នុងស្រុក

មីយ៉ាន់ម៉ា៖ ដើម្បីកាត់បន្ថយការបំភាយកាបូន និងការពារបរិស្ថាន ប្រទេសមីយ៉ាន់ម៉ាបានចាប់ផ្តើមផលិត និងលក់រថយន្តថាមពលថ្មី រួមទាំងរថយន្តអគ្គិសនីកូនកាត់ (ហាយព្រីត) ផងដែរ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ។

ក្នុងនាមជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដំបូងបំផុតមួយនៅក្នុងប្រទេសមីយ៉ាន់ម៉ា ក្រុមហ៊ុន Khaingkhaing Sangda បានចាប់ផ្តើមលក់រថយន្តអគ្គិសនីកូនកាត់ម៉ូដែលទីពីររបស់ខ្លួន KSDV1-NE2 កាលពីថ្ងៃទី១ ខែមីនា ហើយលក់បានជាង ១០គ្រឿងក្នុងរយៈពេលមួយសប្តាហ៍។

លោក Yu Jianchen នាយកគ្រប់គ្រងនៃក្រុមហ៊ុន Khaingkhaing Sangda Motorcar ត្រូវបានដកស្រង់សម្តី ថា ការផលិតរថយន្តនេះ គឺដើម្បីគាំទ្រដល់សំណើរបស់ប្រទេសមីយ៉ាន់ម៉ា សម្រាប់ការការពារបរិស្ថានដោយកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់។ លោកជឿជាក់ថា ឧស្សាហកម្មរថយន្តថាមពលថ្មីរបស់មីយ៉ាន់ម៉ា មានសក្តានុពលសម្រាប់កំណើននាពេលអនាគត។

ក្រុមហ៊ុននេះ បានផលិតរថយន្តប្រើសាំងសុទ្ធដំបូងរបស់ខ្លួនក្នុងឆ្នាំ២០០៦ ហើយបានចាប់ផ្តើមដំឡើង និងផលិតរថយន្តថាមពលថ្មីនៅឆ្នាំ២០១៩៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង