×
ព័ត៌មានថ្មី
  1. 📲 ត្រឹមតែមួយប៉ព្រិចភ្នែក! ស្កេន QR Code ចុះឈ្មោះភ្លាម ក្លាយជាបេក្ខជនក្នុងកម្មវិធីលំដាប់ពិភពលោកភ្លែត! ក្មេងៗអាយុ ៨-១៣ ឆ្នាំ រួសរាន់ដាក់ពាក្យឥឡូវនេះ! 🍳✨
  2. ថ្ងៃអាទិត្យនេះ អាលីសា នឹងមកបញ្ចេញស្នាដៃធ្វើម្ហូបពិសេស ដឹងតែប្លែកមាត់ ប្លែកអារម្មណ៍ហ្មងជាមួយកម្មវិធី Cook & Chill by Cambodia Premium!
  3. យប់ថ្ងៃអាទិត្យនេះ Cook & Chill មានរឿងរ៉ាវដ៏កក់ក្ដៅចង់ចែករំលែក ក្នុងឱកាសទិវាសិទ្ធិនារី! 💐✨
  4. ចង់ដឹងអត់ថា បូរ៉ា MasterChef យកក្រូចថ្លុងមកច្នៃជាម្ហូបអីខ្លះក្នុងកម្មវិធី Cook & Chill នៅថ្ងៃអាទិត្យសប្ដាហ៍នេះ? 🍊🍽
  5. ឧកញ៉ា គិត ស៊ូឡា បរិច្ចាគថវិកាជាង ១,៥ លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា ២០២៦

តួអង្គចាន់ចាវ មិនខ្វល់​ចូល​ហាង​កាត់សក់​ទំនើប តែ​បែរ​មក​ឈរ​តម្រង់ជួរ​ចាំកាត់សក់​តាម​ផ្លូវ​ហើយ​ថតរូបបង្ហោះ​ទៀត

ចិន៖ អ្នកដែលធ្លាប់ទស្សនារឿង តុលាការមុខដែកដែលធ្លាប់ល្បីរន្ទឺខ្លាំងកាលពីឆ្នាំ១៩៩៣ ប្រាកដជាបានស្គាល់តួអង្គចាន់ចាវ សម្តែងដោយតារាប្រុសវ័យ ៦២ឆ្នាំ Kenny Ho មិនខាន។ Kenny គឺជាតារាសម្តែងដ៏មានប្រជាប្រិយភាពក្នុងវិស័យសិល្បៈចិនម្នាក់ផងដែរ បន្ទាប់ពីប្រលូកក្នុងសិល្បៈឆ្អែតឆ្អន់ហើយ Kenny បានប្តូរទៅរស់នៅទីក្រុងគ័ងចូវវិញនៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយថែមទាំងបើកហាងលក់ម្ហូបសុខភាពនៅទីនោះទៀតផង។

បន្ទាប់ពីបានអភិវឌ្ឍខ្លួនក្លាយជាថៅកែហាងម្ហូបហើយ Kenny ក៏បានចែករំលែកជីវិតរស់នៅយ៉ាងសាមញ្ញៗដល់អ្នកគាំទ្របានដឹងផងដែរ។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ Kenny បានផុសរូបកំពុងឈរតម្រង់ជួរដើម្បីរង់ចាំចូលកាត់សក់នៅកន្លែងមួយដែលមានតម្លៃ ០,៣២ដុល្លារក្នុងម្នាក់។ ក្នុងរូបភាពឃើញមានមនុស្សជាច្រើនកំពុងឈររង់ចាំវេនខ្លួនយ៉ាងច្រើនកកកុញ។

ទោះជាយ៉ាងណា តារាប្រុសរូបនេះ ត្រូវបានអ្នកគាំទ្រនាំគ្នាចូលរួមមតិបែបលេងសើចថា ជាងកាត់សក់ប្រហែលមិនហ៊ានទទួលលោកទេ គេប្រាកដជាដេញលោកឱ្យទៅហាងថ្លៃៗមិនខាន៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង