×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

សេដ្ឋី២រូប រួមគ្នា​ដេញថ្លៃ​ទិញក្លិបតោខៀវ Chelsea

សហម្ចាស់ក្រុមប៉េសបល Chicago Cubs និងលោក Ken Griffin ដែលជាមហាសេដ្ឋីម្នាក់ បានចូលរួមដើម្បីដាក់សំណើដេញថ្លៃសម្រាប់ក្លិបបាល់ទាត់ Chelsea ។

សារព័ត៌មាន Sky News បានបង្ហាញថា គ្រួសារ Ricketts ដែលជាអ្នកកោតសរសើរយូរអង្វែងរបស់ Chelsea និងលោក Griffin បានបង្កើតក្រុមវិនិយោគ នឹងដាក់សំណើជាផ្លូវការសម្រាប់ទិញក្លិបជើងឯក Champions League កាលពីរដូវកាលមុន នៅថ្ងៃសុក្រ ដែលជាថ្ងៃផុតកំណត់សម្រាប់ការដេញថ្លៃ។

ទស្សនាវដ្តី Forbes ថ្មីៗនេះ បានឱ្យដឹងថា សម្បត្តិរបស់ Griffin ចំនួនមានរហូតដល់ ២៦,៥ ពាន់លានដុល្លារអាមេរិក ដែលធ្វើឱ្យគាត់ក្លាយជាបុគ្គលដែលមានជាងគេបំផុត ក្នុងការដេញថ្លៃរបស់ Chelsea រហូតមកដល់ពេលនេះ និងមានទ្រព្យសម្បត្តិច្រើនជាងលោក Roman Abramovich ៣ដង។

សេចក្តីថ្លែងការណ៍មួយពីគ្រួសារ Ricketts បានបញ្ជាក់ពីការដេញថ្លៃនេះ ហើយបានបន្ថែមថា៖ “ក្នុងនាមជាប្រតិបត្តិកររយៈពេលយូរនៃក្រុមកីឡាអាជីពដ៏ល្បីមួយ គ្រួសារ Ricketts និងដៃគូរបស់ពួកយើង យល់ពីសារសំខាន់នៃការវិនិយោគសម្រាប់ភាពជោគជ័យនៅលើទីលាន និងគោរពនូវប្រពៃណីរបស់ក្លិប អ្នកគាំទ្រ និងសហគមន៍ទាំងមូល។ យើងទន្ទឹងរង់ចាំក្នុងការចែករំលែកព័ត៌មានលម្អិតបន្ថែមអំពីផែនការរបស់យើងក្នុងពេលសមស្រប។”

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង