×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ប្រិយមិត្ត CBS គុនខ្មែរ ទន្ទឹង​រង់ចាំ​គូដំបូង​បង្អស់ ដែល​អាចវ៉ៃ​ឱ្យសន្លប់

ឆ្លងកាត់ការប្រកួតលើសង្វៀន CBS គុនខ្មែរ អស់រយៈពេល ២សប្ដាហ៍កន្លងទៅ នៅមិនទាន់រកឃើញគូណាមួយ ដែលអាចវាយគូប្រកួតរបស់ខ្លួនឱ្យសន្លប់នៅឡើយទេ បន្ទាប់ពីការប្រកួត បានដំណើរការបានចំនួន ៤គូ ដែលសុទ្ធតែវាយ ៥ ទឹកពេញ។ តើនៅសប្ដាហ៍នេះ នឹងអាចមានអ្នកសន្លប់ ដែរ ឬទេ?

CBS គុនខ្មែរ នឹងផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ CTN និងហ្វេសប៊ុកផេកផ្លូវការ “ស៊ីប៊ីអេស គុនខ្មែរ – CBS KunKhmer” ថ្ងៃសុក្រ ទី១៨ ខែមីនា ឆ្នាំ២០២២នេះ ចាប់ពីម៉ោង ៧យប់ ដល់ ៩យប់។

សប្ដាហ៍នេះ ក្រុម នាគរាជ និរតី នឹងត្រូវតតាំងជាមួយ ក្រុម ចចក បស្ចឹម ដែលមានចំនួន ២គូដូចសព្វដង៖ រឿង ឌីណា Vs ទេព ឧត្តម ក្នុងប្រភេទ ៥៤គីឡូក្រាម និង ឯម សីហា Vs ថា សារុន ក្នុងប្រភេទ ៥៧គីឡូក្រាម។

គួររំឭកថា កាលពីសប្ដាហ៍ទី១ និង ទី២ លទ្ធផល ៤គូ សុទ្ធតែឈ្នះដោយពិន្ទុ។

ក្នុងការប្រកួតប្រភេទ ៥៤គីឡូក្រាម៖
-កីឡាករ ប៊ន ពន្លឹក នៃក្រុមទន្សោង ទក្សិណ បានយកឈ្នះលើ ផាន់ ខាំតៃ នៃក្រុមឆ្លាមស ឦសាន
កីឡាករ
-ម៉ន វណ្ណី នៃក្រុមកញ្ជ្រោងបូព៌ា បានយកឈ្នះ អេលីត ផានិត នៃក្រុមខ្លាធំពាយ័ព្យ។

ក្នុងការប្រកួតប្រភេទ ៥៧គីឡូក្រាម៖
-ឡុង អាឆើត នៃក្រុមទន្សោង ទក្សិណ បានយកឈ្នះលើ ប៉ែន កាក់ចៅចិត្រ នៃក្រុម ឆ្លាមស ឦសាន
-អេរ៉ាវ៉ាន់ ចាន់រាជ នៃក្រុមកញ្ជ្រោងបូព៌ា បានយកឈ្នះ ស៊ីន ថៃសាន់ នៃក្រុមខ្លាធំពាយ័ព្យ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង