
កូរ៉េខាងត្បូង៖ អំឡុងឆ្នាំ២០១០ សមាជិកក្រុម 2NE1 គឺជាក្រុមតារាចម្រៀងស្រីដែលលេចធ្លោបំផុតក្នុងប្រទេស និងបានសាយកេរ្តិ៍ឈ្មោះរហូតដល់អន្តរជាតិដែលអ្នកណាៗក៏ស្គាល់ក្រុមមួយនេះដែរ។ យ៉ាងណាមិញ បន្ទាប់ពីអង្រួនសិល្បៈអស់រយៈពេល ៥ឆ្នាំក្រោមផលិតកម្ម YG ក្រុម 2NE1ត្រូវបានរំសាយជាស្ថាពរក្នុងឆ្នាំ២០១៦ យ៉ាងគួរឱ្យស្តាយ។
ទោះបីជាក្រុមត្រូវបានរំសាយ និងម្នាក់មានភាពមមាញឹករៀងខ្លួនក៏ពិតមែន ក៏ CL, Dara, Minzy និង Parkbom នៅតែរក្សាទំនាក់ទំនងបានយ៉ាងល្អជានិច្ច។ ជាក់ស្តែងក្នុងថ្ងៃទី១៧ ខែមីនា នេះដែរ CL, Dara និង Minzy បានចែករំលែករូបជុំគ្នាមួយសន្លឹកលើគណនី IG របស់ពួកគេភ្ជាប់ជាមួយពាក្យជូនពរថ្ងៃកំណើតដល់ Parkbom ឈានចូលវ័យ ៣៧ឆ្នាំ ដែលនេះបញ្ជាក់ឱ្យឃើញពីទំនាក់ទំនងរបស់អ្នកទាំង៤នៅតែរឹងមាំមិនបានបែកខ្ញែកដូចក្រុមឡើយ៕

