×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Man Utd បើក​ការ​ស៊ើបអង្កេត​ករណី​អ្នកគាំទ្រ​គប់វត្ថុ​ដាក់អ្នកចាត់ការ​ក្រុមភ្ញៀវ

ក្លិប Manchester United បានចាប់ផ្តើមការស៊ើបអង្កេតដើម្បីកំណត់អត្តសញ្ញាណអ្នកគាំទ្រដែលបានគប់វត្ថុដាក់លោក Diego Simeone អ្នកចាត់ការរបស់ក្លិប Atletico Madrid នៅកីឡដ្ឋាន Old Trafford ។

លោក Simeone ត្រូវបានគេគប់ដោយដប និងកែង មកលើគាត់ ខណៈគាត់ បានរត់ទៅបន្ទប់ផ្លាស់សម្លៀកបំពាក់ បន្ទាប់ពីការធ្លាក់ចេញពី Champions League របស់ Man Utd ។ ស្ថាប័នវិន័យរបស់ UEFA កំពុងរង់ចាំរបាយការណ៍ មុននឹងសម្រេចថាតើទណ្ឌកម្មចាំបាច់ឬអត់។

ប្រភព ESPN ចុះផ្សាយថា Man Utd កំពុងកំណត់អត្តសញ្ញាណអ្នកគាំទ្រដែលពាក់ព័ន្ធនឹងការគប់វត្ថុដាក់លោក Simeone ហើយអ្នកដែលត្រូវបានគេរកឃើញថាមានពិរុទ្ធ នឹងមិនឱ្យចូលកីឡដ្ឋាន Old Trafford រយៈពេល៣ឆ្នាំ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង