
ខ្សែបម្រើ Fabian Ruiz របស់ក្លិប Napoli ទំនងជានឹងចាកចេញពីក្របខណ្ឌ Serie A នៅចុងបញ្ចប់នៃរដូវកាលនេះ។ ក្លិប Barcelona, Real Madrid និង Arsenal កំពុងចាប់អារម្មណ៍លើកីឡាកររូបនេះ ប៉ុន្តែមានតែក្រុមកាំភ្លើងធំប៉ុណ្ណោះ ត្រូវបានរាយការណ៍ថានឹងហ៊ានចំណាយដល់តម្លៃ ៥០លានអឺរ៉ូតាមការទាមទាររបស់ Napoli ។
សារព័ត៌មាន Mirror បានរាយការណ៍ថា ខ្សែបម្រើរូបនេះ គឺជាគោលដៅរបស់អ្នកចាត់ការ Mikel Arteta ដើម្បីជំនួស Granit Xhaka ដេលត្រូវបានរំពឹងថានឹងចាកចេញនៅចុងបញ្ចប់នៃរដូវកាលនេះ។
Ruiz អាយុ ២៥ឆ្នាំ នៅជាប់កុងត្រារហូតដល់ឆ្នាំ២០២៣ ជាមួយ Napoli ។ ថ្មីៗនេះ គេបានបង្ហើបថា ខ្លួនចង់ត្រលប់ទៅអេស្ប៉ាញវិញ ដែលជាកន្លែងដែលខ្លួនបានចាប់ផ្តើមនៅ Real Betis ក្នុងឆ្នាំ២០០៤ ជាមួយនឹងក្រុមយុវជនរបស់ក្លិប។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕