×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ខ្សែបម្រើ West Ham ថា មិនខ្លាចក្រុមណាទាំងអស់ ក្រោយឈ្នះ Sevilla

ខ្សែបម្រើ Declan Rice របស់ក្រុម West Ham United ដែលជាក្រុមតែមួយគត់នៅសល់មកពីក្របខណ្ឌ Premier League បាននិយាយថា ពួកគេ មិនខ្លាចក្រុមណាឡើយ បន្ទាប់ពីទម្លាក់ Sevilla ចេញនៅវគ្គ ១៦ក្រុមចុងក្រោយ ពានរង្វាន់ UEFA Europa League ។

 

ក្រុមញញួរយក្ស បានចាញ់តែ ១គ្រាប់កាលពីជើងទីមួយ ជាមួយនឹងក្រុមអេស្ប៉ាញ។ ក្រុម West Ham បានបង្ហាញទម្រង់លេងដ៏ល្អ នៅកីឡដ្ឋាន London ដើម្បីកក់កន្លែងរបស់ពួកគេនៅជុំបន្ទាប់ ដោយ Tomas Soucek បានរកគ្រាប់តាមស្មើ មុនពេល Andriy Yarmolenko រកបានគ្រាប់ជ័យជម្នះយ៉ាងរំជើបរំជួលក្នុងម៉ោងបន្ថែម។ លទ្ធផលសរុបពីរជើង West Ham ២ Sevilla ១ ។

 

ក្រុមធំៗមួយចំនួនទៀតដែលនៅសេសសល់ក្នុងការប្រកួត ដូចជា RB Leipzig, Atalanta និង Barcelona ប៉ុន្តែ Rice និយាយថា ក្រុមគូប្រជែងនឹងមិនចង់ជួបជាមួយ West Ham ទេ ហើយគាត់នឹងស្វាគមន៍ការធ្វើដំណើរទៅកាន់កីឡដ្ឋាន Camp Nou ។

 

Rice បាននិយាយក្រោយចប់ការប្រកួត ថា៖ “គ្មានក្រុមណាដែលយើង ត្រូវខ្លាចទេ។ Sevilla ជាក្រុមខ្លាំង។ ពេលចាប់ឆ្នោតចេញមក គ្រប់គ្នាគិតថា យើងជួបនូវគូប្រកួតដ៏ពិបាកបំផុត ហើយពួកយើងនឹងធ្លាក់ចេញ ប៉ុន្តែពួកយើង បានទម្លាក់ពួកគេហើយ។ ដូច្នេះពួកយើង អាចធ្វើបាន និងទទួលបានលទ្ធផល ហើយក្រុមដែលមកទីនេះដឹងថា ពួកគេ ឈានជើងចូលមកកាន់ ការប្រកួតមួយ ក្នុងកីឡដ្ឋាននេះ ជាមួយនឹងអ្នកគាំទ្ររបស់យើង ដូច្នេះ ខ្ញុំ ត្រៀមខ្លួនជាស្រេច ដើម្បីប្រឈមមុខនឹងក្រុមណាៗទាំងអស់។”

 

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង