×

តក់ស្លុតណាស់! ក្មេង១៣ឆ្នាំបើកឡានភីកអាប់ បុករថយន្តទេសចរណ៍ស្លា ប់៩នាក់នៅអាមេរិក

អាមេរិក៖ ក្មេងប្រុសអាយុ ១៣ឆ្នាំម្នាក់ បានបើករថយន្តភីកអាប់មួយគ្រឿង បានបុកជាមួយរថយន្តដឹកសមាជិកក្រុមកីឡាវាយកូនហ្គោលរបស់សាកលវិទ្យាល័យ New Mexico ដោយបានសម្លាប់មនុស្ស ៩នាក់នៅភាគខាងលិច រដ្ឋ Texas កាលពីយប់ថ្ងៃអង្គារ។

 

ការស៊ើបអង្កេតបានបង្ហាញថា ឡានភីកអាប់បង្កគ្រោះថ្នាក់នោះ បានបំពាក់កង់សាគួរនៅខាងឆ្វេងខាងមុខ។ កង់សាគួររថយន្តនោះ ត្រូវបានប្ដូរប្រហែលកង់បែក ហើយបានផ្ទុះ ទើបបណ្ដាលឱ្យរថយន្ត រេចង្កូតបុកនឹងរថយន្តដឹកនិស្សិតនោះ។

រថយន្តនោះដឹកសមាជិកក្រុមវាយកូនហ្គោលរបស់សាកលវិទ្យាល័យ Southwest មានសមាជិកបុរស និងនារី ៦នាក់ បានស្លាប់ រួមនឹងគ្រូបង្វឹកម្នាក់។ អ្នកបើកបររថយន្តភីកអាប់អាយុ ១៣ ឆ្នាំ និងអ្នករួមដំណើរម្នាក់ឈ្មោះ Henrich Siemens អាយុ ៣៨ ឆ្នាំ ក៏បានស្លាប់ផងដែរ នៅក្នុងគ្រោះថ្នាក់នេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង