កម្សាន្ត៖ មហាជនជាច្រើនប្រាកដជាបានស្គាល់តារាកំប្លែងជើងចាស់ នាយកុយ ហើយដែលសិល្បកររូបនេះ បានសាងកេរ្តិ៍ឈ្មោះលើវិថីសិល្បៈអស់ជាច្រើនឆ្នាំមកហើយ។ បើទោះជាវ័យកាន់តែច្រើនក៏ពិតមែន ប៉ុន្តែសុខភាពរបស់តារាកំប្លែងរូបនេះ ពិតជានៅរឹងមាំដោយលោកបានឱ្យដឹងថា សម្រាប់លោកសុខភាពជាផ្នែកចម្បងមួយដែលមិនអាចប្រហែសបាន ព្រោះបើគ្មានសុខភាពទេនោះ យើងក៏មិនអាចបំពេញការងារបាន ប្រៀបបីដូចជាបោះចោលលុយនៅនឹងមុខអ៊ីចឹង។
គួរបញ្ជាក់ថា នាយកុយ បានផ្លាស់ទីលំនៅពីទីក្រុងទៅរស់នៅជនបទវិញ ដើម្បីផ្លាស់ប្តូរបទពិសោធជីវិតថ្មីៗ តែទោះជាយ៉ាងណាក៏លោក នៅតែទទួលការងារសិល្បៈដដែល ដើម្បីបម្រើអារម្មណ៍ទស្សនិកជនដែលនៅតែគាំទ្រលោក។ ជាមួយនឹងការចូលរួមជាតារាកិត្តិយសក្នុងកម្មវិធី “3.2.1 Action” ដែលមានពិធីករ នាយព្រែក និងពិធីការិនី កុសុម៉ា សុទ្ធសឹងជាពិធីករពូកែវោហាសព្ទ ប៉ះជាមួយតារាកិត្តិយសជាកំពូលតារាកំប្លែង បានញ៉ាំឱ្យកម្មវិធីឱ្យរឹតតែសប្បាយសើចតាំងពីដើមដល់ចប់តែម្តង។
ចង់ដឹងថា បទពិសោធជីវិតរបស់តារាកិត្តិយសរូបនេះ មានអ្វីគួរឱ្យចាប់អារម្មណ៍ខ្លះ តោះទៅទស្សនាវីដេអូទាំងអស់គ្នា៕