×

Jorginho ស្វែងរកឱកាសចាកចេញពី Chelsea ខណៈមានការចាប់អារម្មណ៍ពីក្រុមនៅអ៊ីតាលី

ភ្នាក់ងាររបស់ Jorginho លោក Joao Santos បានលាតត្រដាងថា ខ្សែបម្រើរូបនេះ នឹងស្វែងរកការចាកចេញពីក្រុម Chelsea ប្រសិនបើពួកគេ មិនអាចបន្តកិច្ចសន្យារបស់គាត់នៅរដូវក្តៅនេះ ដោយសារតែទណ្ឌកម្មរបស់រដ្ឋាភិបាលអង់គ្លេស។

បច្ចុប្បន្ន ក្លិបតោខៀវ គ្មានសិទ្ធិទិញ ឬលក់កីឡាករណាមួយឡើយ ពោលគឺការទូទាត់ទាំងអស់ត្រូវបានបង្កក ហើយក៏មិនអាចបន្តកុងត្រាថ្មី ជាមួយសមាជិកបច្ចុប្បន្ននៃក្រុមរបស់លោក Thomas Tuchel បានដែរ។

ខ្សែបម្រើអ៊ីតាលី Jorginho វ័យ ៣០ឆ្នាំ មានកិច្ចសន្យាជាមួយម្ចាស់កីឡដ្ឋាន Stamford Bridge នៅត្រឹមឆ្នាំ២០២៣ ហើយគេនឹងមានសេរីភាពក្នុងការស្វែងរកទ្រនំថ្មី។ ទោះជាយ៉ាងណាក៏ដោយ លោកSantos ក៏បានបន្ថែមថា ក្រុមមួយចំនួន ចាប់អារម្មណ៍លើកីឡាករអ៊ីតាលី រួមទាំងក្លិបយក្ស Juventus ផងដែរ។

Santos បានប្រាប់សារព័ត៌មានអ៊ីតាលី Calciomercato ថា៖ “ខ្ញុំមិនបាននិយាយជាមួយ Juve ទេ ប៉ុន្តែខ្ញុំដឹងពីចំណាប់អារម្មណ៍របស់ពួកគេចំពោះ Jorginho។ ប្រសិនបើ Chelsea ខកខានមិនបានបន្តកុងត្រាថ្មីនោះ យើងនឹងស្តាប់ក្រុមទាំងអស់ដែលចាប់អារម្មណ៍។”

Jorginho ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការវិលត្រឡប់ទៅកាន់ប្រទេសអ៊ីតាលីវិញ ក្នុងឱកាសជាច្រើនក្នុងរយៈពេល ១២ខែចុងក្រោយនេះ ដោយបានបង្ហាញខ្លួន ១៧៩លើកសម្រាប់ក្រុមតោខៀវ ចាប់តាំងពីបានចុះហត្ថលេខាក្នុងកិច្ចព្រមព្រៀង ៥០លានផោនពីក្រុម Napoli កាលពីឆ្នាំ២០១៨។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង