
ព្រះសីហនុ៖ សមាគមភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ បានប្រកាសពីការប្រែប្រួលនៃតម្លៃសំបុត្រសម្រាប់ការធ្វើដំណើរតាមកោះក្នុងខេត្ត នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២។

យោងតាមសេចក្ដីជូនដំណឹងរបស់សមាគមនេះ បានឱ្យដឹងថា៖ តម្លៃសំបុត្រទៅមក (កោះរ៉ុងសន្លឹម កោះរ៉ុង…) ត្រូវបានដំឡើងពី ២២ដុល្លារ ទៅដល់ ២៥ដុល្លារ។ ចំពោះតម្លៃតែទៅ ឡើងពី ១២ដុល្លារ ទៅដល់ ១៤ដុល្លារ។

សមាគម បានបញ្ជាក់ថា ការប្រែប្រួលតម្លៃនេះ ដោយសារតែប្រេងឥន្ធនៈឡើងថ្លៃ ក្នុងរយៈពេលថ្មីៗកន្លងទៅនេះ ដែលបានប៉ះពាល់ដល់ការចំណាយរបស់ក្រុមហ៊ុននានា៕

