×

Jisoo ពញាក់អារម្មណ៍ Kimberley ដោយនាងបានផ្ញើរូបក្នុងកម្មវិធី Paris Fashion Week ចូលក្នុងប្រអប់សារ IG របស់ Kim ថ្មីៗនេះ

កម្សាន្ត៖ កាលពីដើមខែមីនាកន្លងទៅ កម្មវិធី Paris Fashion Week ដែលប្រជុំទៅដោយតារាល្បីៗជាច្រើនចូលរួមហើយក្នុងនោះ មហាជនចាប់អារម្មណ៍លើវត្តមានរបស់ Jisoo សមាជិកក្រុម Blackpink របស់កូរ៉េ និង Kimmy Kimberley តារាសម្តែងដ៏ល្បីរបស់ថៃបានជួបគ្នានៅទីនោះ និងបានសំណេះសំណាលថតរូបជាមួយគ្នាយ៉ាងរីករាយ។

 

បន្ទាប់ពីរូបភាពរបស់ Jisoo និង Kumberley បានថតរូបជាមួយគ្នាត្រូវបានចែកចាយលើបណ្តាញសង្គមមក ធ្វើឱ្យអ្នកគាំទ្រជាច្រើនរំភើបដែលតារាក្នុងដួងចិត្តពួកគេទាំង២បានជួបគ្នាបែបនេះ។ ជាក់ស្តែង ក្នុងកម្មវិធីមួយដែលបានប្រព្រឹត្តិឡើងនៅថ្ងៃទៅ១៧ ខែមីនា ម្សិលមិញនេះ Kim ត្រូវបានសម្ភាសន៍ទាក់ទងនឹងអារម្មណ៍ដែលបានជួបតារាល្បីលំដាប់អន្តរជាតិដោយ Kim បានប្រាប់ឱ្យដឹងថា៖

“Jisoo ពិតជាផ្អែមល្ហែម នាងបានផ្ញើរូបដែលបានថតក្នុងកម្មវិធីថ្ងៃមុនតាមប្រអប់សារ IG ឱ្យខ្ញុំកាលពី២ថ្ងៃមុន ព្រោះនាងមានរូបដែលថតដោយកាមេរ៉ា ប៉ុន្តែខ្ញុំមិនដឹងថាធ្វើយ៉ាងណាទើបអាចទទួលបានរូបទាំងនោះឡើយ តែទីបំផុត Jisoo ពិតជាធ្វើឱ្យខ្ញុំភ្ញាក់ផ្អើល”។

គួរបញ្ជាក់ដែរថា តារាស្រី២រូបនេះបានធ្វើឱ្យអ្នកនិយមលេងបណ្តាញសង្គមមានការចាប់អារម្មណ៍ជាខ្លាំងចំពោះរូបភាពរួមរបស់អ្នកទាំង២ ដែលត្រូវបានចែកចាយតៗគ្នាជាច្រើននៅលើបណ្តាញសង្គមកម្សាន្តជាច្រើនផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង