×
ព័ត៌មានថ្មី
  1. ហេតុអ្វីការតោងបែបនេះ សំខាន់សម្រាប់ការតេស្តសាកល្បងលើបេក្ខជនកម្លាំងគោជល់ Red Bull Power ?
  2. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ដឹកនាំគណៈប្រតិភូសមាគមសិល្បករខ្មែរ ទស្សនកិច្ចនៅអង្គការហ្វារពន្លឺសិល្បៈ ខេត្តបាត់ដំបង
  3. «សមរភូមិសំណើច» សប្ដាហ៍នេះ ការប្រកួតដ៏សំខាន់ ក្រុមផ្ការីកត្រៀមចូលសមរភូមិលើទីលាន ដើម្បីសម្រេចជោគវាសនារបស់ក្លិប
  4. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំជំនួបពិភាក្សាដាច់ដោយឡែកមួយជាមួយនឹងសមាជិកសកម្មរបស់សមាគមសិល្បករខ្មែរ ជុំវិញដំណើរវិវត្តន៍ការងាររយៈពេល១ឆ្នាំ
  5. កម្មវិធីកម្លាំងគោជល់ ឧបត្ថម្ភផ្ដាច់មុខដោយ Red Bull លាតត្រដាងបេក្ខភាពឈានទៅវគ្គបន្ទាប់ 15 នាក់ដំបូង ខណៈអ្នកជាប់នឹងត្រូវបង្ហាញជាបន្តបន្ទាប់

កម្ពុជាទទួលវ៉ាក់សាំង​​​ Pfizer ជាង ១៣ ម៉ឺនដូសទៀត ដែលត្រូវបានទិញដោយការប្រើប្រាស់ថវិកាអាស៊ាន

ភ្នំពេញ៖ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ Pfizer ចំនួន ១៣៩.២៣០ដូសទៀត ដែលត្រូវបានទិញដោយការប្រើប្រាស់ថវិកាអាស៊ាន ត្រូវបានដឹកមកដល់ប្រទេសកម្ពុជា នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ នេះ ខណៈលោកស្រី យក់ សម្បត្តិ បានអញ្ជើញទទួល នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ។

លោកស្រី យក់ សម្បត្តិ បានបញ្ជាក់ថា កន្លងមក ASEAN មានថវិកាសម្រាប់ទិញវ៉ាក់សាំងឱ្យប្រទេស សមាជិកនីមួយៗ ហើយដែលបានប្រគល់ជូនអង្គការ UNICEF ធ្វើលទ្ធកម្មទិញជូន ក្នុងនោះ ជាប្រភេទវ៉ាក់សាំង Pfizer។ ថវិកាសរុបដែលប្រទេសសមាជិកនីមួយៗត្រូវទទួលបានគឺ ១,១លានដុល្លាអាមេរិកស្មើនឹងចំនួនវ៉ាក់សាំង ដែលទទួលបានគឺ ១៣៩.២៣០ដូស។

លោកស្រីបានបន្តថា សម្រាប់ចំណែកកម្ពុជា វ៉ាក់សាំងនេះបានមកដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង២:៥នាទីរសៀលនេះតាមជើងយន្តហោះ Qarta Airways។

សូមបញ្ជាក់ថាកំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា  គិតត្រឹមថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២

លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០២,៥៨% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់

លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០០,០៧% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១.៨២៧.៣៤៨ នាក់

លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៧,៥៥% ធៀបជាមួយនឹងប្រជាជនគោលដៅ ១.៨៩៧. ៣៨២ នាក់

លើកុមារអាយុ ០៥ឆ្នាំ មាន ១២១,៨៧% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤.៣១៧ នាក់

និងលើកុមារអាយុ ០៣ឆ្នាំ ដល់ ក្រោម ០៥ឆ្នាំ មាន ៤៥,៨៨% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០.៧៣០ នាក់

ចំណែកលទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់  មាន ៩២,៣៧%៕

អត្ថបទ៖ វង សុភ័ក្ត្រ

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង