×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Premier League Preview៖ ការប្រកួត Leicester ទល់នឹង Brentford ផ្សាយបន្តផ្ទាល់​នៅ MyTV យប់នេះ

Leicester ស្វាគមន៍ Brentford ទៅកាន់កីឡដ្ឋាន King Power ខណៈក្រុមរបស់លោក Brendan Rodgers សម្លឹងរកការវិលត្រឡប់ទៅរកជ័យជម្នះក្នុងក្របខណ្ឌ Premier League ។

ក្រុមកញ្ជ្រោង ទទួលជោគជ័យក្នុងការឡើងទៅវគ្គបន្ត ក្នុងការប្រកួតជើងទីពីរនៃការប្រកួត Europa Conference League វគ្គ១៦ ក្រុមចុងក្រោយ ជាមួយនឹងក្រុម Rennes នៅពាក់កណ្តាលសប្តាហ៍ ដែលទាមទារឱ្យអ្នកចាំទី Kasper Schmeichel ជួយសង្គ្រោះពួកគេ ដើម្បីចៀសវាងការវាយបកក្នុងលទ្ធផល ២-០ កាលពីជើងទីមួយ។

ទន្ទឹមនឹងនោះ Brentford បានដកខ្លួនចេញពីតំបន់កាត់ចោលជាមួយនឹងជ័យជម្នះ ២-០ លើក្រុម Burnley កាលពីប្រកួតមុន។

Wesley Fofana បានបង្ហាញខ្លួនជាលើកដំបូងសម្រាប់ Leicester ក្នុងរដូវកាលនេះ ក្នុងការបរាជ័យ ២-១ នៅ Rennes បន្ទាប់ពី Caglar Soyuncu អវត្តមាន។ លោក Rodgers ជួបបញ្ហាចំពោះអវត្តមានរបស់ Marc Albrighton បន្ទាប់ពី ខ្សែ បម្រើ ស្លាប រង របួស ក្រលៀន ក្នុង រយៈ ពេល ១២នាទី ខណៈ Wilfred Ndidi មាន បញ្ហា ជង្គង់។

Josh Dasilva នឹងត្រឡប់ពីការពិន័យព្យួរ ៣ប្រកួតចុងក្រោយ បន្ទាប់ពីទទួលកាតក្រហមក្នុងការប្រកួតរបស់ Brentford ទល់នឹង Newcastle ។ លោក Thomas Frank ប្រឈមនឹងអវត្តមានរបស់ Tarique Fosu ក៏ដូចជាខ្សែការពារ Julian Jeanvier ផងដែរ។

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Leicester ដែលអាចប្រើប្រាស់ទម្រង់ ៤-៣-៣ ៖

Kasper Schmeichel (GK); Ricardo Pereira (RB), Daniel Amartey (CB), Wesley Fofana (CB), Luke Thomas (LB); Youri Tielemans (CM), Kiernan Dewsbury-Hall (CM), James Maddison (AM); Ademola Lookman (RW), Kelechi Iheanacho (ST), Harvey Barnes (LW)

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Brentford ដែលអាចប្រើប្រាស់ទម្រង់ ៤-៤-២ ៖

David Raya (GK); Kristoffer Ajer (RB), Pontus Jansson (CB), Ethan Pinnock (CB), Rico Henry (LB); Vitaly Janelt (RM), Christian Norgaard (CM), Christian Eriksen (CM), Sergi Canos (LM); Bryan Mbeumo (ST), Ivan Toney (ST)

ក្រុមការងារនៅ CBS Sport បានទស្សន៍ទាយថា ក្រុមទាំងពីរ នឹងមានគ្រាប់បាល់សរុបរួមតិចជាង៣គ្រាប់ ហើយលទ្ធផលសម្រាប់ការប្រកួតនោះគឺ ៖ Leicester ២-០ Brentford ។

ការផ្សាយបន្តផ្ទាល់ការប្រកួតចុងសប្ដាហ៍នេះ៖

-Aston Villa ប៉ះ Arsenal ថ្ងៃសៅរ៍ ទី១៩ ខែមីនា ឆ្នាំ២០២២ ម៉ោង១៩:៣០នាទីនៅ MyTV
-Leicester ប៉ះ Brentford ថ្ងៃអាទិត្យ ទី២០ ខែមីនា ឆ្នាំ២០២២ ម៉ោង២១:០០នាទីនៅ MyTV
-Spurs ប៉ះ West Ham ថ្ងៃអាទិត្យ ទី២០ ខែមីនា ឆ្នាំ២០២២ ម៉ោង២៣:៣០នាទីនៅ CTN

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង