×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Trent Alexander-Arnold របស់ Liverpool ត្រូវ​អវត្តមាន​ជាច្រើន​សប្តាហ៍ ដោយសារ​របួស​សរសៃពួរ

អ្នកចាត់ការ Jurgen Klopp បានបញ្ជាក់ថា កីឡាករ Trent Alexander-Arnold របស់ Liverpool នឹងអវត្តមានជាច្រើនសប្តាហ៍ជាមួយនឹងបញ្ហាសរសៃពួរ។

ខ្សែការពារសញ្ជាតិអង់គ្លេសវ័យ ២៣ឆ្នាំ បានរងរបួសអំឡុងពេលប្រកួតឈ្នះ នៅ Arsenal ក្នុងក្របខណ្ឌ Premier League កាលពីពាក់កណ្ដាលសប្ដាហ៍។ វា មាន ន័យ ថា គេក៏ នឹង អវត្តមាន ក្នុង ការ ប្រកួត មិត្តភាព របស់ ក្រុមជម្រើសជាតិអង់គ្លេស ជាមួយ នឹង ស្វីស និង កូតឌីវ័រ នៅ សប្តាហ៍ ក្រោយ។

Joe Gomez និង James Milner គឺជាបេក្ខភាពដែលអាចជំនួស Alexander-Arnold ប៉ុន្តែ Klopp ថា ពួកគេមិនអាចបំពេញតួនាទីដូចកីឡាករអន្តរជាតិអង់គ្លេសនោះទេ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

ក្រុមរបស់លោក Klopp នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុម Watford ក្នុងការប្រកួត Premier League បន្ទាប់ពីការសម្រាកអន្តរជាតិ នៅថ្ងៃទី២ ខែមេសា មុនពេលធ្វើដំណើរទៅជួបក្រុម Manchester City នៅសប្តាហ៍បន្ទាប់ ដែលជាការប្រកួតដ៏សំខាន់ក្នុងការប្រជែងតំណែងកំពូលតារាង។

ក្រុម Liverpool បច្ចុប្បន្នកំពុងឈរនៅលេខ២ ក្នុងក្របខណ្ឌ Premier League ដោយតាមពីក្រោយក្រុម Man City ១ពិន្ទុតែប៉ុណ្ណោះ។

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង