ភ្នំពេញ៖ ឡៃ ថៃចាន់ កំពុងជោគជ័យលើវិស័យសិល្បៈបន្ទាប់លាចាកសិក្ខាបទ និងចាប់អាជីពក្នុងសិល្បៈវិញដោយការសម្តែងភាពយន្ត ដើរម៉ូត និងផ្សព្វផ្សាយផលិតផលជាដើម។ ពេលនេះលោកក៏បានលេចវត្តមានក្នុងកម្មវិធី “តោះរៀនភាសា” របស់ស្ថានីយទូរទស្សន៍ MyTV ផងដែរដោយលោកដើរតួជាគ្រូបង្រៀនអង់គ្លេសម្នាក់ដល់សិស្សថ្នាក់ដំបូង។
ក្រៅពីសមត្ថភាពសិល្បៈហើយនោះ តារាប្រុសរូបនេះត្រូវបានគ្រប់គ្នាទាំងប្រុសទាំងស្រីចាប់អារម្មណ៍រាល់ពេលដែលលោកជះរាងសង្ហាមិនធម្មតាដែលនេះជាចំណុចគួបផ្សំមួយធ្វើឱ្យតារាប្រុសរូបនេះកាន់តែទទួលបានទីផ្សារការងារសិល្បៈគួរឱ្យកត់សម្គាល់។ ចង់ដឹងថា លោកគ្រូក្នុងកម្មវិធី “តោះរៀនភាសា” រូបនេះមានរូបរាងសង្ហាដល់កម្រិតណា តោះទៅទស្សនារូបភាពទាំងអស់គ្នា៕