×

ធ្មេចបើកៗ មរណមាតា ធំ​ពេញវ័យ​ហើយ តែ​នៅតែ​រស់​រងទុក្ខវេទនា​ដដែល

ភ្នំពេញ៖ ធ្មេចបើកៗ ចណ្ណី ចន្ទី និងមរណមាតា បានធំពេញរូបពេញរាងហើយ ប៉ុន្តែបើនិយាយពីចរិតរបស់ ចណ្ណី វិញនៅតែអាក្រក់ដដែល ទាំងម្តាយទាំងកូនព្រួតគ្នាធ្វើបាប មរណមាតា តាំងពីតូចដល់ធំហើយនៅមិនសណ្តោសគ្នា និងរឹតតែធ្វើបាបខ្លាំងឡើងមិនប្រណី។

ចណ្ណី និងកាឡី កាន់តែអាក្រក់ បើទោះជាអ្នកស្រុកមិនពេញចិត្ត និងនាំគ្នានិយាយដើមយ៉ាងណាក៏ម្តាយកូនទាំង២នេះ មិនខ្វល់ដែរ និងរិតតែធ្វើបាប មរណមាតា កាន់តែខ្លាំងឡើង វាយគ្នាមិនលោះថ្ងៃ។ ចំណែកឯ កុដុម្ពី វិញត្រូវស្នេហ៍ កាឡី ងើបមុខមិនរួចរហូតលែងស្គាល់ម្នាក់ណាជាកូនស្រីខ្លួនឯង ថែមទាំងបណ្តោយឱ្យ កាឡី ធ្វើអ្វីតាមចិត្តទៀត។

មិនថាយ៉ាងណា មរណមាតា ក៏នៅមានសំណាងដែល កុលកេសី បានកើតជាដើមរលួសមាសដើម្បីតាមថែរក្សានាង និងមិនឱ្យនាងមានអារម្មណ៍ឯកោឡើយ។ ចង់ដឹងថា ទុក្ខលំបាករបស់ មរណមាតា នឹងត្រូវប្រឈមបញ្ហាដល់កម្រិតណាទៀតក្រោមស្នាដៃ កាឡី កុំភ្លេចតាមដានទស្សនាបន្តរឿងភាគបុរាណខ្មែរ “ដើមរលួសមាស” មានផ្សាយជូនទស្សនារៀងរាល់ថ្ងៃចន្ទ-ព្រហស្បតិ៍ វេលាម៉ោង៨យប់នៅលើកញ្ចក់ទូរទស្សន៍ CTN និងផ្សាយផ្ទាល់នៅលើ CBS Digital លើផេក CTN TV Drama ទាំងអស់គ្នា៕

(ទស្សនាវីដេអូ)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង