×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Spurs ផ្លោះ​ទៅលេខ៥ រុញ Man Utd ធ្លាក់​មកលេខ៦​ក្នុងតារាង EPL

ក្រុម Tottenham Hotspur នៅសល់តែ ៣ពិន្ទុទៀត ដើម្បីប្រជែងតំណែងក្រុមកំពូលទាំង៤ របស់ Premier League បន្ទាប់ពីយកឈ្នះ West Ham ក្នុងលទ្ធផល ៣-១។ Son Heung-min និង Harry Kane បានរួមចំណែកក្នុងការស៊ុតបញ្ចូលទីទាំង៣គ្រាប់របស់ Spurs ។

Spurs បានចាប់ផ្តើមការប្រកួតយ៉ាងល្អ ដោយបាននាំមុខមុននៅនាទីទី៩ នៅពេលដែលខ្សែការពារ Kurt Zouma របស់ West Ham បានធ្វើឱ្យបាល់បោះរបស់ Kane ចូលទៅក្នុងសំណាញ់ទីខ្លួនឯង។ Son រកបានពីរគ្រាប់នាំមុខឱ្យ Spurs បន្ទាប់ពី ២៤នាទី។ Said Benrahma បានរកមួយគ្រាប់មកវិញសម្រាប់ West Ham ពីបាល់ជ្រុងនៅនាទី៣៥។ នៅទីបំផុត Son បានបន្ថែមគ្រាប់បាល់ទី៣ សម្រាប់ក្រុមម្ចាស់ផ្ទះ នៅនាទីទី៨៨ ដោយរក្សាលទ្ធផល ៣-១ ដល់ចប់ការប្រកួត។

បច្ចុប្បន្ន Spurs មានគម្លាតតែ ៣ពិន្ទុតាមពីក្រោយក្រុមលេខ៤ Arsenal ដែលមានមួយប្រកួតក្នុងដៃ។ West Ham ធ្លាក់មកលេខ ៧ មាន ២ពិន្ទុក្រោម Manchester United ដែលបានធ្លាក់មកលេខ៦ តាមពីក្រោយ Spurs វិញ ១ពិន្ទុ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង