កូរ៉េខាងត្បូង៖ ទីបំផុត ថ្ងៃដែលអ្នកគាំទ្រទន្ទឹងរង់ចាំការវិលត្រលប់មកវិញរបស់ក្រុមតារាចម្រៀង Big Bang បានមកដល់ហើយដោយផលិតកម្ម YG បានប្រកាសថ្ងៃដែលនឹងចេញបទចម្រៀងថ្មីរបស់ក្រុមតារាប្រុសរូបនេះជាផ្លូវការហើយ។
ជាមួយនឹងរូបផ្សព្វផ្សាយបទចម្រៀងមកជាមួយផងនោះ YG បានប្រកាសថា បទចម្រៀងថ្មីរបស់ Big Bang នឹងត្រៀមចេញនៅថ្ងៃទី០៥ ខែមេសា ខាងមុខនេះវេលាម៉ោង ១២ព្រឹកដោយពួកគេបានបញ្ចប់ការថត MV រួចជាស្ថាពរហើយ។
គួរបញ្ជាក់ដែរថា Flower Road គឺជាបទចម្រៀងចុងក្រោយរបស់ Big Bang ដែលបានចេញកាលពីអំលុងខែមីនា ឆ្នាំ២០១៨។ បន្ទាប់ពីពេលនោះរហូតមកដល់ពេលនេះ កន្លងទៅអស់រយៈពេល ៤ឆ្នាំហើយ ទីបំផុតពួកគេបានត្រលប់មកវិញដែលបានធ្វើឱ្យអ្នកគាំទ្រជាច្រើនរង់ចាំយ៉ាងអន្ទះសារសម្រាប់ការវិលត្រលប់មកវិញរបស់ក្រុម Big Bang លើកនេះជាខ្លាំង៕