×
ព័ត៌មានថ្មី
  1. «សមរភូមិសំណើច» ទីបំផុតកំពូលបុគ្គលិករបស់ក្រុមផ្ការីកគ្រប់រដូវបានស្គាល់ជាតិជិះឧទ្ធម្ភាគចក្រហើយ!
  2. នេះគ្រាន់តែជាការតេស្តដំបូងប៉ុណ្ណោះ! កម្លាំងគោជល់ ដែលឧបត្ថម្ភផ្ដាច់មុខដោយ Red Bull សន្យាថានឹងមានវិញ្ញាសាកាន់តែប្លែកនៅវគ្គបន្ទាប់!
  3. ត្រឡប់ទៅមើលវិធីវិចអន្សម ពីកម្មវិធី MasterChef Cambodia រដូវកាលទី៣ នាឱកាសពិធីបុណ្យចូលឆ្នាំខ្មែរនេះ
  4. Judge Jessica បង្ហាញវីឌីអូខ្លីនាំ​ឱ្យ Fan Fan កម្មវិធី MasterChef Cambodia រំភើបថែមមួយកម្រិតទៀតក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ
  5. ក្រោយបញ្ចប់ការដាក់ពាក្យ ការប្រកួតកម្លាំងដ៏អស្ចារ្យតែមួយគត់នៅកម្ពុជា “កម្លាំងគោជល់” ដែលឧបត្ថម្ភផ្ដាច់មុខដោយ Red Bull Power នឹងមកដល់លើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗខាងមុខ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបត្ថម្ភថវិកា ៥ពាន់ដុល្លារ ដល់​តារាចម្រៀង​អាយ៉ៃជើងចាស់​លោក ព្រហ្ម ម៉ាញ ដែល​កំពុង​សម្រាក​ព្យាបាល​នៅមន្ទីរពេទ្យ

ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅរសៀលថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២២នេះ បានចាត់ឱ្យលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ ជួបសំណេះសំណាលជាមួយលោកស្រី ម៉ាញ មសកា ដើម្បីសួរសុខទុក្ខពីស្ថានភាពជំងឺ និងឧបត្ថម្ភថវិកាចំនួន ៥ពាន់ដុល្លារអាមេរិក ដល់លោក ព្រហ្ម ម៉ាញ តារាចម្រៀងអាយ៉ៃជើងចាស់ វ័យ៧២ឆ្នាំ ដែលកំពុងសម្រាកព្យាបាលជំងឺ ក្រោយលើសសម្ពាធឈាមរហូតដល់ដួលសន្លប់។

លោកស្រី ម៉ាញ មសកា កូនស្រីរបស់លោក ព្រហ្ម ម៉ាញ និងក្រុមគ្រួសារ បានសម្តែងនូវការដឹងគុណសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាមាតាមនុស្សធម៌ ដែលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខ ផ្តល់ភាពកក់ក្តៅ ដល់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាក ជាពិសេសដល់សិល្បករជើងចាស់ដែលធ្លាប់សាងស្នាដៃជាច្រើន ក្នុងការចូលរួមលើកកម្ពស់វិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំមកនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង