×

ថៃ ចេញការ​ព្រមាន​ពី​ការប្រែប្រួល​អាកាសធាតុ ដោយសារ​ព្យុះស៊ីក្លូន​មួយ​ខិត​ជិតមកដល់

ថៃ៖ ក្រសួងឧតុនិយមនៃប្រទេសថៃ បានចេញការព្រមានអំពីការប្រែប្រួលអាកាសធាតុ នៅថ្ងៃចន្ទ ទី២១ ខែមីនា ឆ្នាំ២០២២នេះ ខណៈព្យុះត្រូពិចមួយ កំពុងបក់បោកពីឈូងសមុទ្រ Bengal នៅមហាសមុទ្រឥណ្ឌា។

ខ្យល់ព្យុះនេះ នឹងនាំមកនូវភ្លៀងធ្លាក់ខ្លាំងនៅភាគខាងជើង តំបន់កណ្តាល ខាងកើត និងខាងត្បូង ប្រទេសថៃ ក្នុងសប្តាហ៍នេះ។ ព្យុះស៊ីក្លូន ឥឡូវនេះបានបក់បោកលើឈូងសមុទ្រ Bengal ប៉ុន្តែត្រូវបានគេរំពឹងថា នឹងបោកបក់នៅប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃអង្គារ ទី២២ ខែមីនា ជាមួយនឹងខ្យល់បក់រហូតដល់ ៥៥គីឡូម៉ែត្រក្នុងមួយម៉ោង។

អាជ្ញាធរថៃ បានព្រមានផងដែរ ពីខ្យល់ខ្លាំង និងរលកកម្ពស់ ២-៣ ម៉ែត្រ នៅសមុទ្រអាន់ដាម៉ានប៉ែកខាងលើ ខណៈតំបន់អាន់ដាម៉ាន់ផ្នែកខាងក្រោម នឹងមានរលកកម្ពស់ដល់ ៣ ម៉ែត្រ ជាមួយនឹងផ្គររន្ទះ។ វានឹងធ្វើឱ្យ ទឹករលកនៅឈូងសមុទ្រថៃមានកម្ពស់ដល់ទៅ ២ម៉ែត្រ៕

ប្រភព៖ Nation

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង