
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី ប្រភេទអូមីក្រុងចំនួន ៧៣ នាក់ ក្នុងនោះករណីនាំចូលចំនួន ៨ នាក់ និងឆ្លងក្នុងសហគមន៍ ៦៥ នាក់ ចំណែកអ្នកជំងឺជាសះស្បើយចំនួន ៧២ នាក់ និងគ្មានស្លាប់។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ កម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១៣៥.១៥៨ នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣១.១១០ នាក់, ស្លាប់សរុបចំនួន ៣.០៥២ នាក់៕
