ភ្នំពេញ៖ មង្គលការរបស់តារាកំប្លែងស្រីវ័យក្មេងប្រចាំស្ថានីយ៍ទូរទស្សន៍ CTN បានប្រារព្ធឡើងយ៉ាងអធឹកអធមកាលពីថ្ងៃទី១៩ ខែមីនា កន្លងទៅដោយមានភ្ញៀវកិត្តិយសជាច្រើនចូលរួមយ៉ាងកុះករ។ យ៉ាងណាមិញ មនុស្សជាច្រើននាំគ្នារំភើបជំនួសតារាកំប្លែងស្រីរូបនេះបន្ទាប់ពីមង្គលការដែលបានពន្យារពេលម្តងហើយម្តងទៀតដោយសារវិបត្តិកូវីដ១៩ ទីបំផុត នីឡា និងលោក សក្ការះ បានក្លាយជាគូស្វាមីភរិយានឹងគ្នាជាផ្លូវការហើយ។
យ៉ាងណាមិញ ពិធីមង្គលការដែលជាទូទៅកូនកម្លោះ និងកូនក្រមុំជាតួឯកក្នុងថ្ងៃពិសេសនោះ បែរត្រូវមហាជនបង្វែរការចាប់អារម្មណ៍លើស្បែកជើង និងសម្លៀកបំពាក់របស់កូនកម្លោះទៅវិញរហូតមានការជជែកវែកញែកជាច្រើននៅលើបណ្តាញសង្គម។ ដោយហេតុមានពាក្យរិះគន់ជាបន្តបន្ទាប់ស្វាមី នីឡា លោក សក្ការះ ក៏បានចេញវីដេអូបកស្រាយដើម្បីឱ្យអស់ចម្ងល់ថា៖
“ដោយសារថ្ងៃមង្គលការនោះលោកត្រូវអង្គុយបត់ជើងច្រើន និងត្រូវដើរតែបន្តិចបន្តួចប៉ុណ្ណោះទើបដើរទាំងស្រោមជើងទទេរ នៅពេលត្រូវថតភ្លាមៗក៏បានប្រើឱ្យប្អូនប្រុសឡើងទៅបន្ទប់យកស្បែកជើងឱ្យ ពេលនោះប្អូនប្រុសរបស់លោកក៏បានទាញយកមួយគូនោះមកតែម្តង។ សម្រាប់សម្លៀកបំពាក់វិញ លោកបានពិភាក្សាជាមួយ នីឡា មុនរួចហើយដោយអ្នកទាំង២យល់ថា នឹងស្លៀកពាក់ទៅតាមអ្វីដែលខ្លួនស្រលាញ់ ព្រោះវាជាថ្ងៃពិសេសរបស់អ្នកទាំង២ ដូចនេះទោះត្រូវចំណាយច្រើនបន្តិចក៏មិនមានបញ្ហាអ្វីដែរ។
លោក សក្ការះ បានបន្ថែមទៀតថា ឈុតសម្លៀកបំពាក់ និងស្បែកជើងនោះមានតម្លៃជិត ៨ពាន់ដុល្លារ ប៉ុន្តែលោកគិតថាប៉ុណ្ណឹងសម្រាប់ថ្ងៃពិសេសរបស់ខ្លួនវាមិនថ្លៃនោះទេ។ គួរបញ្ជាក់ដែរថា ទាំងនេះជាការបកស្ររាយឱ្យដឹងច្បាស់ពីលោក សក្ការះ ចំណែកឯ នីឡា វិញដោយសារហួសចិត្តខ្លាំងពេកមិនដឹងនិយាយបែបណា បានត្រឹមសរសេរពាក្យមួយម៉ាត់នៅលើហ្វេសបុកថា “អ្នកណាថាការខ្ញុំ ល្បីខ្ញុំ ខុសហើយល្បីស្បែកជើង”៕
(ទស្សនាវីដេអូ)
https://www.tiktok.com/@originalbattko/video/7077545282925317403?is_from_webapp=1&sender_device=pc&web_id=7067767094372402690
https://www.tiktok.com/@originalbattko/video/7077501910831402267?is_from_webapp=1&sender_device=pc&web_id=7067767094372402690