×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Premier League៖ ស្ថិតិសំខាន់ៗ​របស់​ក្រុម កីឡាករ ចំនួនកាត គ្រាប់បាល់ កំហុស ការសង្រ្គោះបាល់​របស់​អ្នកចាំទី ត្រឹម​សប្តាហ៍ទី៣០

គិតត្រឹមសប្តាហ៍ទី២៩ កំពូលកីឡាកររកគ្រាប់បាល់បញ្ចុលទីច្រើនជាងគេទាំង៣ រួមមានកីឡាករ Mo Salah របស់ក្រុម Liverpool (២០គ្រាប់), កីឡាករ Diogo Jota របស់ Liverpool (១៣ គ្រាប់ ស្មើ Heung-Min Son របស់ Spurs) និងកីឡាករ Cristiano Ronaldo របស់ Man Utd (១២គ្រាប់ ស្មើ Harry Kane របស់ Spurs និង Sadio Mane របស់ Liverpool)។

កំពូលកីឡាករទាំង៣ ដែលបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបានសម្រេច រួមមាន កីឡាករ Alexander-Arnold របស់ក្រុម Liverpool (១១ដង), Mohamed Salah របស់ Liverpool (១០ដង ស្មើ Andrew Robertson របស់ក្រុម Liverpool) និងកីឡាករ Paul Pogba របស់ Man Utd (៩ដង)។

ក្រុមទាំង៣ ដែលមានគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនជាងគេរួមមាន Liverpool (៧៥គ្រាប់) Man City (៦៨គ្រាប់) និង Chelsea (៥៧គ្រាប់)។ ក្រុមទាំង៣ ដែលរបូតគ្រាប់បាល់ច្រើនជាងគេរួមមាន Leeds (៦៧គ្រាប់), Norwich (៦៣គ្រាប់) និង Watford (៥៥គ្រាប់)។

ក្រុមទាំង៣ ដែលទទួលបានកាតលឿងច្រើនជាងគេរួមមាន Leeds United (៩០កាត), Newcastle United (៦៦កាត), និង Aston Villa (៦៥កាត)។ កំពូលកីឡាករអ្នកចាំទីទាំង៣ ដែលសង្រ្គោះបាល់បានល្អជាងគេរួមមានកីឡាករ Illan Maslier របស់ Leeds (១១៣ដង), កីឡាករ David de Gea របស់ Man Utd (១០៥ដង) និង Jose Sa របស់ Wolves (៩៩ដង)។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង