×

ត្រីកម្រ១ប្រភេទ កើនឡើង​ច្រើន​សន្ធឹកសន្ធាប់​នៅកម្ពុជា បង្កើត​ជាចម្ងល់​សម្រាប់​អ្នកស្រាវជ្រាវ

រតនគិរី៖ គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ បាននិងកំពុងស៊ើបអង្កេតបាតុភូតដ៏គួរឱ្យចាប់អារម្មណ៍មួយ។ កាលពីខែធ្នូ ឆ្នាំ២០២១ អ្នកនេសាទក្នុងខេត្តរតនគិរី របស់កម្ពុជាបានរាយការណ៍ ថា ប្រភេទត្រីក្បក (Tenualosa thibaudeaui) ដែលរងការគំរាមកំហែង ត្រូវបានចាប់បានភ្លាមៗក្នុងចំនួនដ៏ច្រើនសន្ធឹកសន្ធាប់។

ចាប់តាំងពីឆ្នាំ២០១៧មក មានត្រីប្រភេទនេះ តែមួយក្បាលប៉ុណ្ណោះ ដែលត្រូវបានគេរាយការណ៍ថារកឃើញនៅក្នុងតំបន់នេះ។ នៅឆ្នាំនេះ វាមានចំនួនច្រើនមែនទែនរហូតដល់ត្រូវគេចាប់យកមកលក់បានរាប់សិបកន្ត្រក នៅទីផ្សារក្នុងស្រុក។

ថ្មីៗនេះក្រុមការងារនៃគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ បានធ្វើដំណើរពាសពេញអាងទន្លេ ស៣ (ទន្លេសេកុង ទន្លេសេសាន និងទន្លេស្រែពក) ទស្សនាផ្សារត្រី និងធ្វើបទសម្ភាស ជាមួយអ្នកនេសាទក្នុងមូលដ្ឋាន ក្នុងគោលបំណងអង្កេតពីស្ថានភាពប្រភេទត្រីខាងលើនេះ។ ពួកគេ បានរកឃើញថា នៅរដូវនេះ ត្រីក្បកបានធ្វើការផ្លាស់ទី ដែលមិនធ្លាប់មានពីមុន មក តាមច្រកទន្លេស្រែពកដែលជាដៃទន្លេមេគង្គ។ ហេតុផលនៅពីក្រោយនៃការសម្បូររបស់វាភ្លាមៗ នៅតែជាអាថ៌កំបាំង ប៉ុន្តែអ្នកស្រាវជ្រាវ កំពុងធ្វើការយ៉ាងសស្រាក់សស្រាំតាមដានត្រីក្បកនេះ ដើម្បីស្វែងរកចម្លើយ។

សូមជម្រាបថា ត្រីក្បក ឬហៅម្យ៉ាងទៀតថា ត្រីល្អិតពណ៌ប្រាក់ទន្លេមេគង្គ ត្រូវគេបានដាក់ក្នុងបញ្ជី “ងាយរងគ្រោះ” និងខិតទៅរកការផុតពូជក្នុងបញ្ជីក្រហម IUCN នៃប្រភេទសត្វដែល រងការគំរាមកំហែង៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង